• បើឃើញមានស្នាមផ្នត់ដូចរូបនេះ នៅលើសាច់ដុំរបស់មាន់ សូមកុំទិញវាមកទទួលទានអោយសោះ!

    បើយោងតាមគេហទំព័រ healthytipsworld បានចុះផ្សាយថា ជាតិខ្លាញ់នៅក្នុងសាច់មាន់​មានការកើន​ឡើងរហូតដល់ទៅ ២២៤ភាគរយ ខណ:ដែលប្រូតេអ៊ីនមានការថយចុះយ៉ាងខ្លាំង។ បញ្ហានេះ គេសង្កេតឃើញនៅលើសាច់មាន់ដែលមានស្នាមឆ្នូតសៗជាពិសេសសាច់មាន់ដែលមានឆ្នូតសៗកាន់តែច្រើន។

    អ្នកជំនាញនៅសាកលវិទ្យាល័យ Italian scientific journal បានបង្ហាញថា ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សាច់មាន់ដែលមានគុណភាពទាបបានកើនឡើងកាន់តែខ្លាំងនៅលើទីផ្សារ។ ហេតុដូច្នេះ ប្រសិនបើអ្នកឃើញសាច់មាន់ដែលមានស្នាមឆ្នូតសៗ កុំទិញមកបរិភោគអ៊ី ព្រោះវាគ្មានប្រូតេអ៊ីនគ្រប់គ្រាន់ ហើយញ៉ាំច្រើនអាចប៉ះពាល់ដល់សុខភាពថែមទៀត។

    ក្នុងការធ្វើតេស្តសាកល្បងទៅលើសត្វមាន់ចំនួន ២៨៥ក្បាល គឺមាន ៩៦ក្បាលដែលមានឆ្នូតសៗនៅលើសាច់។ សាច់ប្រភេទនេះហើយ ដែលមានគុណភាពទាបបំផុត ប៉ុន្តែប្រជាជននៅទូទាំងពិភពលោកមិនដឹងនោះទេ ហើយចូលចិត្តទទួលទានច្រើនជាងសាច់ផ្សេងៗទៀត។មូលហេតុដែលបណ្តោលឲ្យសាច់មាន់មានគុណភាពទាប គឺដោយសារតែបច្ចុប្បន្ននេះ មាន់ត្រូវបានគេចិញ្ចឹមឲ្យស៊ីចំណីច្រើន ព្រមទាំងចាក់ថ្នាំឲ្យឆាប់ធំ។ ដូច្នេះ ក្នុងរយ:ពេលដ៏ខ្លី មាន់នឹងរីកលូតលាស់ធំលឿនហួសពីការស្មាន។

    ដូច្នេះហើយ អ្នកជំនាញបានផ្តល់អនុសាសន៍ថា ប្រសិនបើអាចអ្នកគួរតែកាត់បន្ថយការទទួលទានមាន់ដែលចិញ្ចឹមឲ្យស៊ីចំណី ហើយគួរជ្រើសមាន់ដែលចិញ្ចឹមតាមបែបធម្មជាតិវិញ ទើបសម្បូរប្រូតេអ៊ីន វីតាមីន B ជាតិដែក និងវីតាមីន B12 ដែលរាងកាយត្រូវការរាល់ថ្ងៃ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ