ទីប្រជុំជនតាមជនបទមួយរបស់អុីតាលី កំពុងតែលក់ផ្ទះតម្លៃតែមួយដុល្លារ។
បច្ចុប្បន្ចនេះ ពលរដ្ឋជាច្រេីនកំពុងតែបោះបង់ភូមិកំណេីតរបស់ខ្លួន ដេីម្បីស្វែងរកជីវភាពរស់នៅកាន់តែល្អប្រសេីរនៅតាមទីក្រុងធំៗ។ នេះជាមូលហេតុ ដែលនាំឲ្យទីប្រជុំជនប៊ីវ៉ូណាដ៏ស្រស់ឆេីតឆាយ សម្រេចប្រកាសលក់ផ្ទះតម្លៃតែជាងមួយដុល្លារប៉ុណ្ណោះ ដោយបានធ្វេីឱ្យការលក់នេះកាន់តែទាក់ទាញតាមរយៈការផ្តល់ជូននូវរយៈពេលរួចពន្ធ និងបន្ធូរបន្ថយការរិតត្បិតចំពោះជនទាំងឡាយណាដែលចង់ទិញផ្ទះមួយខ្នងនៅជនបទអុីតាលី។ ការធ្វេីបែបនេះដេីម្បីកុំឱ្យកន្លែងមួយនេះគ្មានមនុស្សរស់នៅ។