• មតិឯកឧត្តម ហ៊ុយ វណ្ណៈ ទៅលើអ្នករិះគន់ MV ចម្រៀង «សុដន់ម៉ែ» របស់អ្នកនាង កាតុ

    ថ្មីៗនេះបទចម្រៀង​ថ្មី​របស់​តារាចម្រៀង ​និង​ កំប្លែង​ ​កា​តុ​ ​នៅក្នុង​ផលិត​កម្ម​ថោន ដែលមានចំណងជើងថា “សុដន់ម៉ែ” ដែលនិយាយពីភាពកក់ក្ដៅ ការចិញ្ចឹមកូនដោយទឹកដោះ ការស្រឡាញ់ដោយបេះដូងរបស់អ្នកម្តាយ ប៉ុន្តែបទចម្រៀងនេះក៏ទទួលរងនូវការរិះគន់ដោយមានការលើកឡើងថាការថត MV ចម្រៀងនេះស្មានតែកាតុ មិនបានស្លៀកសំលៀកបំពាក់។

    យ៉ាងណាមិញ ឯកឧត្តម ហ៊ុយ វណ្ណៈ ក៏បានបញ្ចេញមតិចំពោះរឿងរ៉ាវនេះនិងបានសរសេររៀបរាប់នៅលើបណ្តាញសង្គមរបស់លោកថា៖ “ព្រឹកមិញចេញពីសន្និបាតយុទ្ធសាស្ត្រជាតិអំពី ជនពិការ ក៏បើក Facebook ហើយឃើញគេរិះគន់ អ្នកនាង កាតុ សម្តែងក្នុងបទ «សុដន់ម៉ែ»។ និម្មិតកម្ម (ការឆ្នៃប្រឌិត) ក្នុងសិល្បៈរបស់គាត់ មិនមានចំណុចខុសទាល់តែសោះ តែប្រហែលមកពីអ្នករិះគន់គាត់ មានភ្នែកអន់ ទើបមើលមិនឃើញសម្លៀកបំពាក់ជិតជុំរាងកាយរបស់គាត់”។

    សូមរំលឹកថាចំពោះការរិះគន់នេះលោក សោម ដូរ៉េ ដែលជាអ្នកដឹកនាំសម្តែង MV នេះក៏បានរៀបរាប់ថា ការតុបតែងរចនាសម្លៀកបំពាក់តាំងពីក្បាលដល់ចុងជើង គឺសុទ្ធតែមានកន្លែងបង្កប់អត្ថន័យទាំងអស់ មិនមែនជា ការបង្ហាញគ្រាន់តែល្អមើល ឡូយ ចាកប្រធានបទ ឬឆ្លងវប្បធម៍បរទេស ដូចពួកគាត់និយាយឡើយ ហើយក៏គ្មានប្លង់ណាស្រើបស្រាលដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ