យើងបានដឹងហើយថា ជារៀងរាល់ឆ្នាំក្រុមហ៊ុន Apple តែងតែបានដាក់តាំងបង្ហាញម៉ូដែល iPhone ថ្មីរបស់ខ្លួនយ៉ាងហោចណាស់ ២-៣ម៉ូដែល ជារៀងរាល់ខែកញ្ញា គិតចាប់រាប់តាំងតែពីឆ្នាំ២០១៧មក។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយោងតាមការអះអាងរបស់អ្នកជំនាញរបស់ធនាគារវិនិយោគពហុជាតិ JP Morgan បានធ្វើការអះអាងថា Apple គឺនឹងផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏ប្លែកមួយ សម្រាប់ការបង្ហាញខ្លួន iPhone 12 នៅឆ្នាំក្រោយនេះ ខុសពីអ្វីដែលពួកគេធ្លាប់បានធ្វើពីមុនមក។
អ្នកជំនាញរបស់ JP Morgan មានមូលហេតុគួរឲ្យទុកចិត្តមួយចំនួនផងដែរថា Apple ម៉ូដែលថ្មីនេះនឹងបង្ហាញខ្លួនជាមួយនឹងបច្ចេកវិទ្យា 5G ដល់ទៅ៤ម៉ូដែល រួមទាំងអេក្រង់ទំហំ ៥.៤អ៊ិញ និង ៦.៧អ៊ិញ ហើយ ២ម៉ូដែលទៀត មានអេក្រង់ទំហំ ៦.១អ៊ិញ ហើយម៉ូដែលធម្មតាមានចំនួន២ ចំណែកឯម៉ូដែល Pro ក៏មានចំនួន២ ដូចគ្នាដែរ៕