• Vietjet ចាប់ផ្តើមដំណើរការសេវាហោះហើរ ហូជីមិញ-ប៉ាតាយ៉ា

    (ភ្នំ​ពេញ ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៩)៖ ក្រុម​ហ៊ុន​អាកាស​ចរណ៍ Vietjet ទើប​តែ​​បាន​ប្រកាស​​សេវា​ហោះ​ហើរ​ត្រង់​ថ្មី​ចុងក្រោយ​គេ​បំផុត​របស់​ខ្លួន ដែល​ភ្ជាប់​​​ទីក្រុង​ហូ​ជី​មិញ និង​កោះ​ដ៏​មាន​ប្រជា​ប្រិយ​ភាព​បំផុត ប៉ា​​តា​យ៉ា របស់​ប្រទេស​ថៃ​។ ផ្លូវ​ហោះ​ហើរ​ថ្មី​នេះ នឹង​ប្រតិ​បត្តិ​ជា​ប្រចាំ​ថ្ងៃ ជា​មួយ​នឹង​ថិរ​វេលា​​នៃ​ការ​ហោះ​ហើរ​គឺ១​​ម៉ោង​ និង​៣០នាទី ​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៩ ត​ទៅ​។

    ការ​ហោះហើរ​ប្រចាំ​ថ្ងៃ​ នឹង​​ចេញ​ដំណើរ​ពី​ទីក្រុង​ហូ​ជីមិញ នៅម៉ោង ១:២៥ រសៀល និង​ទៅ​ដល់​ទីក្រុង​​ប៉ា​តា​យ៉ា (អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ U-tapao) នៅ​ម៉ោង ២:៤០ រសៀល ខណៈ​ដែល​ការ​ហោះហើរ​វិល​ត្រឡប់​មក​វិញ​ពី​អាកាស​​យាន​ដ្ឋាន U-tapao នឹង​ចាប់​ផ្តើម​​ចេញ​​ដំណើរ​នៅម៉ោង ១១:២៥ ព្រឹក និង​ទៅ​ដល់​ទីក្រុង​ហូ​ជីមិញ នៅ​ម៉ោង ១២:៥៥ ថ្ងៃ​ត្រង់​។

    ដើម្បី​​អប​អរ​ការ​បើកផ្លូវ​ហោះហើរ​ថ្មីនេះ ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet នឹង​ផ្តល់​ជូវ​នូវ​សំបុត្រហោះ​ហើរ​បែប​សន្សំ​សំ​ចៃ​បំផុត​ចំនួន​ ១០០ ០០០ សន្លឹក ដែលមាន​តម្លៃ​ត្រឹម​តែ ០ (សូន្យ) ដុល្លារ​អាមេរិក ហើយ​​​កម្ម​វិធី​ប្រមូ​សិន​នេះ នឹង​​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២ ដល់​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ចន្លោះ​ម៉ោង​មាស ពោល​គឺ​ម៉ោង ១២:០០ ថ្ងៃ​ត្រង់ និង​​ម៉ោង ២ រសៀល​។

    សំបុត្រ​ក្នុង​​ប្រមូ​សិន​ទាំង​អស់ មាន​សុ​ពល​ភាព​សម្រាប់​រាល់​ការ​ហោះហើរ​ទាំង​អស់​ពី​ទីក្រុង Dalat និង Da Nang របស់​វៀត​ណាម ទីក្រុង Taichung នៅ​តៃ​វ៉ាន់ ទីក្រុង​បាង​កក (អាកាស​យាន​ដ្ឋាន​សុវណ្ណ​ភូមិ) ពី​ទីក្រុង​ហូ​ជី​មិញ ទៅកាន់​ប៉ា​តា​យ៉ា ក៏ដូច​​ជា​ ផ្លូវ​ហោះហើរ​ក្នុងស្រុក​​របស់​ថៃ ពី​ទីក្រុង​បាងកក (សុវណ្ណ​ភូមិ) ទៅកាន់​ទីក្រុង​ឈាង​ម៉ៃ ឈាង​រ៉ៃ ភូកេត ក្រា​ប៊ី អ៊ូដុនថានី ភូកេត-ឈាង​រ៉ៃ និង​ផ្លូវ​ហោះ​​ហើរ​រវាង អ៊ូដុនថានី-ឈាង​រ៉ៃ​។

    ពេល​វេលា​នៃ​ការ​ធ្វើដំណើរ​​​សម្រាប់​សំបុត្រ​ក្នុង​ប្រមូសិន​​នេះ នឹង​ចាប់​​ផ្តើម​នៅថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០​។ សំបុត្រ​ទាំង​អស់​អាច​​រក​ជាវ​បាន​​នៅ​លើ​គេហ​ទំ​ព័រ www.vietjetair.com តាម​រយៈ​កម្ម​វិធី​ដំឡើង​លើ​ទូរ​ស័ព្ទ «Vietjet Air» ឬ​នៅលើ Facebook តាម​រយៈ www.facebook.com/vietjetairvietnam (ចុច​​លើពាក្យ Booking)។

    ក្រោយ​​ពី​ការ​ដាក់​ឲ្យ​ដំណើរ​ការ​​ផ្លូវ​ហោះ​ហើរ​រវាង​​ទីក្រុង​ហូជី​មិញ-ប៉ា​តា​យ៉ា ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet នឹង​ប្រតិ​បត្តិ​ផ្លូវ​ហោះ​ហើរ​​ដ៏​ច្រើន និង​ទៀង​ទាត់​បំផុត រវាង​ប្រទេស​ថៃ និង​វៀត​ណាម ជា​មួយ​នឹង​ផ្លូវ​ហោះ​ហើរ​ត្រង់​សរុប​ចំនួន​ ៨ ខ្សែ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង ការ​ហោះ​ហើរ​រវាង​ ទីក្រុង​ហាណូយ/ហូ​ជីមិញ/ដាណាំង/Haiphong/ដា​ឡាត់-បាង​កក (សុវណ្ណ​ភូមិ) និង​សេវា​ហោះហើរ​​ពី​ទីក្រុង​ហូ​ជីមិញ ទៅកាន់​ ភូកេត/ឈាង​រ៉ៃ និងការ​ហោះហើរ​​រវាងហូ​ជីមិញ-ប៉ា​តា​យ៉ា​។

    ការ​បើក​​សេវា​ហោះហើរ​ថ្មី​ចុងក្រោយ​គេ​បំផុត​នេះ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​​ជួយ​បង្កើន​ចំនួន​អ្នក​ទេស​ចរដែល​ធ្វើ​ដំណើរ​រវាង​ទីក្រុង​ហូ​ជីមិញ និង​ខេត្ត​ភាគ​ខាង​ត្បូង​របស់​​ប្រទេស​វៀត​ណាម ​ជា​មួយ​នឹង តំបន់​ Rayong និង​ប៉ា​តា​យ៉ា ដែល​ជា​គោល​ដៅ​ទេស​ចរណ៍​ដ៏​មាន​ប្រជា​ប្រិយ​ភាព ក្នុង​ប្រទេស​ថៃ​។

     (*) មិន​រាប់ប​ញ្ចូល​ពន្ធ និង​​ការ​ចំណាយ​ផ្សេង​ៗ

    (**) មិន​រាប់​បញ្ចូល​ថ្ងៃ​សម្រាក​បុណ្យ​ជាតិ

     

    អំពីក្រុមហ៊ុន Vietjet

    ក្រុមហ៊ុន​អាកាស​ចរណ៍​ជំនាន់​ថ្មី Vietjet មិន​ត្រឹម​តែ​ជា​ឧស្សា​ហ​កម្ម​អាកាស​ចរណ៍​ដែល​បង្កើត​ឲ្យ​មាន​បដិ​វត្តន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ជាក្រុមហ៊ុន​អាកស​ចរណ៍​​បែប​ច្នៃ​ប្រឌិត​ថ្មី ទូ​ទាំង​តំបន់​របស់​ខ្លួន និង​ទូ​ទាំង​ពិភព​លោក ផងដែរ​។ ជា​មួយ​នឹង​​ការផ្តោត​លើ​សមត្ថ​ភាព​គ្រប់​គ្រង​លើ​ការ​ចំណាយ​ថ្លៃ​ដើម ការ​ប្រតិ​បត្តិ និង​ដំណើរ​ការ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព ក្រុមហ៊ុន Vietjet ផ្តល់​ជូន​នូវ​ឱកាស​ហោះ​ហើរ​ជាមួយ​នឹង​ថ្លៃ​សេវា​ដឹក​ជញ្ជូន​​បែប​សន្សំ​សំ​ចៃ និង​បត់​បែន​​ដ៏​អស្ចារ្យ ក៏ដូច​ជា​សេវា​ចម្រុះ​គ្នា​ជាច្រើន ដើម្បី​បំពេញ​តាម​តម្រូវ​ការ​របស់​អតិ​ថិ​ជន​។

    ជា​មួយ​នឹង​ការ​ប្រជុំ​ដោយ​​យន្ត​ហោះ​មាន​អាយុ​កាល​វ័យ​​ក្មេង និង​ទំនើប ដោយ​មានកម្រិត​អាយុ​ជា​មធ្យម​ត្រឹម​តែ​ ២,៧​ឆ្នាំ និង​ក្នុង​នាម​ជាក្រុមហ៊ុន​អាកាស​ចរណ៍​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ឈាន​​មុខ​គេក្នុង​ពិភព​លោក ដេល​ផ្តោត​លើ​ប្រព័ន្ធ​សុវត្ថិ​ភាព គុណ​ភាព និង​ភាព​ជឿ​ទុក​ចិត្ត​បាន​លើ​បច្ចេកទេស ក្រុមហ៊ុន Vietjet ប្រតិ​បត្តិ​ការ​ហោះហើរ​ជាប្រចាំ​ថ្ងៃ​ចំនួន​៤០០​លើក និង​បាន​ដឹក​ជញ្ជូន​អ្នក​​ដំណើរ​ជិត​១០០​លាន​នាក់ មក​ទល់ពេលនេះ ទូ​ទាំង​បណ្តាញ​ដែលមានការ​ពង្រីក​របស់​ខ្លួន ក្នុងនោះ​រាប់​បញ្ចូល​ទាំង​គោល​ដៅ​ជាច្រើន ទូ​ទាំង​ប្រទេស​វៀត​ណាម និង​គោល​ដៅ​អន្តរ​ជាតិ​​នានា ក្នុង​ប្រទេស​ឥណ្ឌា ជប៉ុន កូរ៉េ​ខាង​ត្បូង តៃ​វ៉ាន់ សិង្ហ​បុរី ហុង​កុង ឥណ្ឌូនេស៊ី ថៃ ម៉ា​ឡេស៊ី មីយ៉ាន់​ម៉ា កម្ពុជា និង​ចិន​៕

    សម្រាប់​ព័ត៌​មាន​បន្ថែម​ សូម​ចូល​ទៅកាន់៖ www.vietjetair.com

     

    ទំ​នាក់ទំនង​ព័ត៌មាន៖

     

    ក្រុមហ៊ុន QED

    កម្ពុជា (ភាសា​ខ្មែរ)

    លោក អ៊ិន សុផេង

    អ៊ីម៉ែល៖ [email protected]

    លេខ​ទូរ​ស័ព្ទ៖ +855 87 222 817

     

    កម្ពុជា (ភាសា​អង់​គ្លេស)

    លោក Julian Rake

    អ៊ីម៉ែល៖ [email protected]

    លេខ​ទូរ​ស័ព្ទ៖ +855 93 324 283

     

    ក្រុមហ៊ុន Vietjet

    កញ្ញា Kieu Duong (ហៅ Amy)

    អ៊ីម៉ែល៖ [email protected]

    លេខ​ទូរ​ស័ព្ទ៖ +84 932 775 066

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ