• ស្តែងៗ! ទស្សនាវីដេអូ ពេលចោរលួចសម្ភាររបស់ពលរដ្ឋ នៅក្នុងបុរីឡាយគង់ នៅសង្កាត់ដង្កោ

    (ភ្នំពេញ)៖ យោងតាមវីដេអូដែលផ្ញើមកកាន់អង្គភាពព័ត៌មានបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានចោរចូលទៅលួចសម្ភាររបស់ប្រជាពលរដ្ឋ រស់នៅក្នុងបុរីឡាយគង់ ដែលមានទីតាំងនៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយគ្មានខ្លាចញញើតអ្វីសោះឡើយ។

    ម្ចាស់សម្ភារដែលត្រូវចោរលួច បានថ្លែងប្រាប់តាមទូរស័ព្ទនៅយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះថា ចោរបានចូលលួចទូរលក់នំរបស់ខ្លួន នៅក្នុងបុរីនោះបាន ដោយសារតែសន្តិសុខក្នុងបុរីគ្មានរឹតបន្តឹង ដែលធ្វើឲ្យចោរហ៊ានធ្វើសកម្មភាពស្តែងៗយ៉ាងដូច្នេះ។

    លោកអះអាងថា សកម្មភាពលួចបែបនេះ បានកើតឡើងច្រើនដងរួចមកហើយ ប៉ុន្តែម្ចាស់បុរីឡាយគង់ ហាក់គ្មានចំណាត់ការអ្វីសោះឡើយ។ លោកបានសំណូមពរ ដល់ម្ចាស់បុរីមួយនេះ សូមមេត្តាគិតគូរដល់ការរឹតបន្តឹងសន្តិសុខ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងបុរីទាំងអស់ មានសុខសុវត្ថិភាព ជាពិសេសអាចការពារលើទ្រព្យសម្បត្តិរបស់ពួកគាត់ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ