ប្រទេសហ្វីលីពីនបានចេញច្បាប់ថ្មី ដែលតម្រូវឲ្យសិស្សទាំងអស់ត្រូវតែដាំដើមឈើឲ្យបានយ៉ាងតិច ១០ដើមក្នុងម្នាក់ៗ ដែលនេះជាវិធីសាស្រ្តមួយក្នុងការដាំដើមឈើឲ្យបាន ១៧៥លានដើមក្នុងរយៈពេល ១ឆ្នាំ។
កាលពីថ្ងៃទី ១៥ ខែឧសភាកន្លងទៅ សភាហ្វីលីពីនបានអនុម័តជាផ្លូវការនូវច្បាប់ថ្មីនោះ ដោយបញ្ជាក់ថា សិស្សទាំងអស់មកពីសាលាបឋមសិក្សា វិទ្យាល័យ និងសកលវិទ្យាល័យ ត្រូវតែដាំដើមឈើឲ្យបានយ៉ាងតិច ១០ដើមក្នុងម្នាក់ៗ ដើម្បីបញ្ចប់ការសិក្សាបាន។ នេះបើតាមសេចក្តីរាយការណ៍របស់ BBC។
ច្បាប់ថ្មីបានចែងថា ពួកគេអាចជ្រើសរើសដាំដើមឈើនៅក្នុងព្រៃ តំបន់ព្រៃកោងកាង តំបន់ដីបម្រុង តំបន់ជនបទ តំបន់រុករករ៉ែដែលគេបោះបង់ចោល ឬក៏កន្លែងផ្សេងៗទៀតក៏បាន។
ច្បាប់ដែលមានឈ្មោះថា កេរ្តិ៍ដំណែលនៃការបញ្ចប់ការសិក្សាសម្រាប់បរិស្ថាន ត្រូវបានស្នើដោយសមាជិកសភាម្នាក់ឈ្មោះ Gary Alejano ដើម្បីលើកកម្ពស់ ការទទួលខុសត្រូវអន្តរជំនាន់លើការការពារបរិស្ថាន។
លោកនិយាយថា ការផ្តួចផ្តើមនោះនឹងធ្វើឲ្យមានដើមឈើថ្មីៗចំនួន ១៧៥លានដើមជារៀងរាល់ឆ្នាំ ដោយសរុបច្រើនជាង ៥២៥ពាន់លានដើមបន្ថែមទៀតសម្រាប់មួយជំនាន់៕