ព័ត៌មានថ្មីៗ! កម្ពុជា ដណ្ដើមបានមេដាយមាស ១គ្រឿងនៅ SEA Games 2019 ដោយកីឡាគុនល្បុក្កតោ

(ម៉ានីល)៖ កម្ពុជាដណ្ដើមបានមេដាយមាស ១គ្រឿងហើយ ក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលដណ្ដើមបានដោយកីឡាករគុនល្បុក្កតោ យ៉ុង ម៉េងលី ក្នុងការប្រកួតកីឡាប្រពៃនីហ្វីលីពីន Arnis នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្មថ្លែងប្រាប់អង្គភាពព័ត៌មាននៅមុននេះបន្តិច។

គូបញ្ជាក់ថា នេះគឺជាមេដាយមាសដំបូងរបស់កម្ពុជា ក្រោយបើការប្រកួតផ្លូវការរយៈពេល ២ថ្ងៃ ។ សរុបជាបណ្ដោះអាសន្នពេលនេះ កម្ពុជាទទួលបានមេដាយសរុប ១០គ្រឿង រួមមានមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ៦ ។ ប៉ុន្ដែការប្រកួតមិនទាន់បញ្ចប់នោះទេ ពិសេសកីឡាគុនល្បុក្កតោ ដែលត្រូវបន្ដការប្រកួតលើប្រភេទកីឡា Arnis ជាបន្ដទៀតនៅរសៀលថ្ងៃច័ន្ទ ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ