• ស្ត្រីម្នាក់នេះ អាចរកចំណូលបានរហូតដល់ ២៨០០០ដុល្លារ ក្នុងមួយឆ្នាំ ដោយគ្រាន់ស៊ីឈ្នួលស្រែកយំតាមរោងបុណ្យសព

    ប្រសិនបើអ្នកមានជំនាញខាងអ្វីមួយនោះ ចូរប្រើវាឱ្យមានប្រយោជន៍។ ជាក់ស្ដែងដូចជាស្ត្រីមកពីជនបទខេត្តហឺណាន ប្រទេសចិនម្នាក់នេះវិញ គាត់អាចមានសមត្ថភាពជួយផ្គត់ផ្គង់គ្រួសារទាំងមូល ជាមួយនឹងជំនាញ “យំ” យ៉ាងពិសេស។ ស្ត្រីដែលមិនបញ្ចេញឈ្មោះម្នាក់នេះគាត់ប្រើការយំដើម្បីរកស៊ី ហើយគាត់តែងតែត្រូវបានគេជួលឱ្យទៅធ្វើជាអ្នកកាន់ទុក្ខតាមរោងបុណ្យសពជាហូរហែ។ វាហាក់ដូចជាចម្លែកសម្រាប់ជនជាតិដទៃ ប៉ុន្តែសម្រាប់ជនជាតិចិន ការយំកាន់់ទុក្ខនៅក្នុងពិធីបុណ្យគឺជារឿងប្រពៃណី ហើយពួកគេជឿថាការទ្រហោយំនឹងធ្វើឱ្យព្រលឹងសពទៅបានស្ងប់សុខ។

    ដោយប្រើសំឡេងយំបន្លឺខ្លាំងៗ ស្ត្រីម្នាក់នេះអាចរកលុយបានយ៉ាងតិច ៣០០យ័ន (៤២ដុល្លារ) សម្រាប់ការកាន់ទុក្ខរយៈពេល ៣០នាទី ហើយអាចរកប្រាក់បាន ២០០,០០០យ័ន (២៨,០០០ដុល្លារ) ក្នុងមួយឆ្នាំៗ។ ប្រាក់ប្រចាំឆ្នាំទាំងនេះអាចនិយាយបានថា ជាប្រាក់ប្រចាំឆ្នាំគួរសមនៅក្នុងប្រទេសចិន ហើយគាត់រកស៊ីបែបនេះរយៈពេល ២០ឆ្នាំមកហើយ។ ជាមួយនឹងប្រាក់ដែលគាត់រកបាន គាត់អាចទិញផ្ទះសម្រាប់គ្រួសារ ហើយបានបញ្ជូនកូនប្រុសច្បងរបស់គាត់ទៅសាកលវិទ្យាល័យទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ