• សូមប្រយ័ត្ន! រកឃើញស្ករត្នោតក្លែងក្លាយ នៅខេត្តតាកែវ

    ខេត្តតាកែវ៖ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តតាកែវ ដោយសហការជាមួយមន្ត្រីមន្ទីរឧស្សាហកម្ម និង សិប្បកម្មខេត្ត លោកអភិបាលស្រុក និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទីតាំងផលិតស្ករត្នោតក្លែងក្លាយ ចំនួន ៤ទីតាំង នៅឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការដកហូតទំនិញ និងសម្ភារៈ មួយចំនួនយកមករក្សាទុកមានដូចជា៖

    – ស្ករនៅក្នុងធុងស្ពេត្រូ ចំនួន ១០៩ធុង
    – កាកស្ករអំពៅ ចំនួន ១៣៧ប៉ាវ
    – ម៉ូទ័រ ចំនួន ១១គ្រឿង
    – រថយន្តម៉ាក់សាំងយ៉ុន ចំនួន ២គ្រឿង
    – រថយន្តកូរ៉េ ១តោន ចំនួន ១គ្រឿង
    – ខ្ទះកូ ចំនួន ២០
    – ជញ្ជីង ចំនួន ៤
    – ធុងដែក ចំនួន ៤

    បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត សម្ភារៈទាំងនោះយកមករក្សាទុកនៅសាលាស្រុកបាទី ហើយគណៈកម្មាបានឯកភាពគ្នាធ្វើការដុតបំផ្លាញចោលទំនិញទាំង ២មុខ ដែលបានដកហូតពី ៤ទីតាំង ភ្លាមៗនៅក្នុងបរិវេណសាលាស្រុកបាទី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ