• ប៉ូលិសឌុយបៃ ចង់យកឡាន Cybertruck របស់ Tesla មកល្បាតក្នុងក្រុង

    ប៉ូលិស​នៃ​ទីក្រុង​ឌុយបៃ​បាន​ឲ្យ​តម្រុយ​ថា​​ប្រហែល​ជា​នឹង​ប្រើ​ប្រាស់​រថយន្ត​ភីកអាប់អគ្គិសនី Tesla Cybertruck ដើម្បី​ល្បាត​ទីក្រុង​ នៅ​ពេល​រថយន្ត​នេះ​ចេញ​លក់​នៅ​ឆ្នាំ ២០២១។

    ប៉ូលិស​ឌុយបៃ​បាន​បង្ហោះ​រូបភាព​រថយន្ត Cybertruck ដែល​មាន​បិទ​នូវ​ស្លាក​សញ្ញា​ Dubai Polica កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។ គួរ​ដឹង​ថា​​ប៉ូលិស​ឌុយបៃ​មាន​ប្រើ​ប្រាស់​រថយន្ត​ទំនើបៗ​ជា​ច្រើន​រួច​មក​ហើយ​ក្នុង​ការ​ល្បាត​ទីក្រុង។

    រថយន្ត​ទំនើបៗ​មាន​ដូច​ជា​ Bugatti Veyron, Aston Martin One-77, Bentley Continental GT, Porsche Panamera Hybrid ចំនួន​បី និង​រថយន្ត BMW i8 ចំនួន​ពីរ​គ្រឿង​ជា​ដើម។

    នាយក​ប្រតិបត្តិ​ Tesla លោក Elon Musk បាន​ឲ្យ​តម្រុយ​លើ Twitter កាល​ពី​ថ្ងៃ​អង្គារ​ថា​ក្រុមហ៊ុន​របស់​ខ្លួន​ទទួល​បាន​ការ​កុម្ម៉ង់​ទិញ​រថយន្ត Cybertruck នេះ​ ២៥ ម៉ឺន​គ្រឿង​មក​ហើយ។ ការ​កុម្ម៉ង់​ទិញ​គឺ​តម្រូវ​ឲ្យ​កក់​លុយ ១០០ ដុល្លារ ដែល​មាន​ន័យ​ថា​ Tesla អាច​រក​បាន​ជាង ២៥ លាន​ដុល្លារ​ពី​​រថយន្ត​ភីកអាប់​អគ្គិសនី​របស់​ខ្លួន។

    Cybertruck មាន​តម្លៃ​ចាប់​ផ្ដើម​ពី ៣៩ ៩០០ ដុល្លារ ដល់​ថ្លៃ​បំផុត​គឺ ៦៩ ៩០០ ដុល្លារ ជា​តម្លៃ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ