• ប៉ែន ចំរុង ចូលរោងការព្រឹកនេះ!

    (ភ្នំពេញ)៖ ដូចដែលទស្សនិកជនបានដឹងហើយ លោក ប៉ែន ចំរុង បានបែកបាក់ស្នេហាជាមួយអ្នកនាង​ ភិន សុដាលីស ដោយបន្សល់ទុកនូវកូនស្រីម្នាក់ដ៏គួរឲ្យស្រឡាញ់។ ក្រោយពីចែកផ្លូវគ្នា លោក ប៉ែន ចំរុង បានបង្កាត់ភ្លើងស្នេហ៍ជាមួយនារីម្នាក់ មានរូបសម្រស់មិនចាញ់តារាឡើយ រហូតមកទល់នឹងពេលនេះ បានសម្រេចបំណងដឹកដៃគ្នាចូលរោងការនៅព្រឹកនេះ ដោយមានញាតិមិត្តយ៉ាងច្រើនកុះករចូលរួម។

    ជាការកត់សម្គាល់ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះជាថ្ងៃមង្គលរបស់លោក ប៉ែន ចំរុង ជាមួយនឹងនារីរូបស្រស់ម្នាក់ឈ្មោះ ហ៊ុន ម៉ាណេ។ ក្នុងពិធីហែរជំនូន គេសង្កេតឃើញថា ក្រៅពីមានសាចញាតិទាំងសងខាងចូលរួមហើយនោះ មានសិល្បកររួមអាជីពជាច្រើនចូលរួម ម្នាក់ៗតុបតែខ្លួនយ៉ាងស្រស់ស្អាត ពោរពេញដោយស្នាមញញឹម ដើម្បីជាសញ្ញានៃការអបអរសាទរចលោក ប៉ែន ចំរុង ចំពោះការចូលរោងការ។

    គួរជម្រាបថា ពិធីមង្គលការរបស់លោក ប៉ែន ចំរុង ត្រូវបានធ្វើឡើងនៅវិមានពិភពថ្មីសែនសុខ អគារ B. ទស្សនិកជនបានជូនពរដល់តារាប្រុសរូបនេះ ឲ្យមានសុភមង្គលក្នុងក្រុមគ្រួសារផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ