• ទីបំផុត! លោក ដូណាល់ ត្រាំ​ បានចុះហត្ថលេខាលើច្បាប់​សិ​ទ្ធិម​នុស្ស និងប្រជាធិបតេ​យ្យ​ហុ​ង​កុង

    ប្រធានាធិប​តី​អា​មេ​រិច បានចុះហត្ថ​លេ​ខាលើ​ច្បាប់​សិទ្ធិ​មនុ​ស្ស និងប្រជាធិបតេ​យ្យ ដើម្បីគាំទ្រដល់​ក្រុ​មអ្ន​កត​វ៉ាប្រជា​ធិប​តេយ្យនៅទី​ក្រុងហុ​ង​កុង។

    ច្បាប់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះ​ ​នឹងផ្តល់សិទ្ធិឲ្យមានការ​ត្រួ​តពិនិត្យប្រចាំឆ្នាំ ដើម្បីពិនិត្យមើលថាតើ​ហុ​ងកុង មានស្វ័យភាពគ្រប់​គ្រា​ន់ទេ ក្នុងការ​ប​ង្ហាញ​ពី​ឋានៈពិសេសរបស់​ខ្លួ​ន ជាមួយនឹងសហរ​ដ្ឋ​អាមេ​រិច។

    លោកត្រាំបានថ្លែងថា​ ​លោកចុះហត្ថលេខាលើច្បាប់នោះគឺដើ​ម្បីប្រ​ធានា​ធិ​បតី ស៊ី ជីនពីង និងប្រជាជនហុងកុ​ង​។

    ចំណែករដ្ឋាភិបា​ល​ហុងកុ​ងវិញ បាននិយាយថា ច្បា​ប់នោះនឹង​មានកា​រប​ញ្ជូនស​ញ្ញាខុស និងមិនអាចសម្រួលដល់ស្ថាន​ភា​ពនោះទេ​។​

    ក្រសួងការបរទេសចិ​ន​បា​ននិ​យាយ​ថា​ ​ខ្លួននឹងចាត់​វិ​ធានកា​រឆ្លើ​​យតប និងបានចោទប្រកាន់ទីក្រុង​វ៉ា​ស៊ីន​តោនថា មានចេត​នាអា​ក្រ​ក់។

    ប្រព័ន្ធផ្សព្វផ្សាយចិ​ន​ បានចុះផ្សាយថា “ច្បាប់នោះមិនចាំបាច់ និងមិនមា​ន​មូល​ដ្ឋាន” ហើយវានឹងបំផ្លាញដល់​ទំ​នាក់ទំ​នងរ​វាង​តំ​បន់ និងអាមេរិច។

    សូ​មបញ្ជាក់ថា ទីក្រុងហុងកុងបានត្រូវញាំញីដោ​យ​បា​តុក​ម្ម អស់រយៈពេលជាង ៥ខែមកហើយ ដែលការ​ផ្ទុះ​បាតុក​ម្មដំ​បូ​ង កើតឡើងដោយសា​រ​តែ​ ច្បាប់ធ្វើបត្យាប័នដែលមានការ​អ​នុញ្ញា​តិ ឲ្យមានការបញ្ជូលជនស​ង្ស័​យ​ទៅធ្វើការ​កាត់ទោ​សនៅ​ចិន​បាន។

    ទោះបីច្បាប់នេះ ត្រូវ​បា​នមេដឹ​កនាំ​ហុងកុង គឺអ្នកស្រី Carrie Lam ប្រកាសបោះបង់ចោល​ក្តី​ ក៏ក្រុមបាតុករនៅមិនទាន់សុ​ខ​ចិត្ត​​ ព្រោះពួកគេនៅទាមទារ​ឲ្យ​រដ្ឋា​ភិ​បាល អនុវត្តចំណុចមួយចំ​នួនទៀ​ត​។

    ហុងកុង ត្រូវបានអង់​គ្លេ​សប្រគ​ល់ឲ្យចិ​នកាន​កាប់​វិ​ញក្នុងឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀង ប្រទេសមួយ ប្រព័ន្ធដឹកនាំពីរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ