ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០១៩ នគរបានប្រឆាំបទល្មើសសេដ្ឋកិច ដឹកនាំដោយឯកឧត្ដម ឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំបទល្មើសេដ្ឋកិច្ច បានចុះបង្ក្រាបទីតាំង ផលិត វេចខ្ចប់ ស្រាក្រហមក្លែងបន្លំម៉ាកសញ្ញា ក្លែងក្លាយម៉ាក Penfolds Bin 2 Bin 8 Bin707 Bin128 Bin407 Bin389 ស្រាចំនួន២៤៨កេស=១៤៨៨ដប ស្រាក្រហម88ចំនួន ១៣២កេះ=១៥៨៤ដប សំបកប្រអប់៩៣ដុំ=៩៣០សន្លឹក ស្ទុីឃើរ៥២ដុំ=៥២០០សន្លឹក សំបកកេស៤០០ដុំ=១០០០០កេស (កម្មសិទ្ធបញ្ញា) ដោយបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន និងមានការសម្របសម្រួលពីលោក មាស ចន្ទពិសិដ្ឋ ព្រះរាជអាជា្ញអមសាលាដំបូងខេត្ដបន្ទាយមានជ័យ នៅទីតាំងយីហោ តុលាលក់ស្រាគ្រប់ប្រភេទ ផ្ទះគ្មានលេខ ផ្លូវលេខ០១៦ ភូមិក្បាលកស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ៕
រកឃើញកន្លែងផលិតស្រាក្រហមក្លែងក្លាយមួយនៅក្រុងប៉ោយប៉ែត ដល់ទៅរាប់ពាន់ដប!
ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]