• គួរឲ្យសរសើ! វ័យក្មេងសោះ តែមានសមត្ថភាពចារស្លឹករឹត ថែរក្សាមរតកដូនតាខ្មែរមួយនេះ ឲ្យនៅគង់វង្ស

    ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវសកម្មភាពកុមារាដែលជាទំពាំងស្នងឬស្សី បានបង្ហាញស្នាដៃសរសេរគម្ពីរស្លឹករឹទ្ធដោយដៃយ៉ាងផ្ចិតផ្ចង់គួរឲ្យកោតសរសើរ។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Nathavi Kim បានឲ្យដឹងថា ៖ “ពួកគេជាអ្នករក្សាទុកនូវមរតកដូនតាខ្មែរដែលហៅថាគម្ពីរស្លឹករឹទ្ធ សរសេរដោយដៃនៅលើស្លឹករឹទ្ធជាមួយនឹងការប្រុងប្រយត្ន័ជាទីបំផុត ពីព្រោះបើមានកំហុសនៅលើពាក្យពេចន៍ណាមួយ គឺពួកគេត្រូវបោះចោលហើយសរសេរម្តងទៀត។ I am so proud of them as they have done amazing work and it was my very first time see this on my eye in realities “how they make គម្ពីរស្លឹករឹទ្ធ”។ ទីតាំងនៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប អ្នកចារស្លឹករឹត ស្រុកអង្គរធំ”។

    សូមរំលឹកថាគម្ពីរនេះកើតមាននៅប្រទេសកម្ពុជា អស់កាលយូរលង់ហើយ ។ តាំងពីមានព្រះពុទ្ធសាសនា ផ្សាយចូលមកដល់ប្រទេសកម្ពុជាកាលណា គេឃើញមានគម្ពីរស្លឹករឹត តាំងពីពេលនោះមក ។ ក្នុងសម័យដើមព្រះ ពុទ្ធវចនៈ ទាំងព្រះវិន័យ ព្រះអភិធម្ម ទាំងបាលី សម្រាយក្ដី ក្បួនហោរាស្ត្រ តម្រា សម្រាប់ទស្សន៍ទាយក្ដី ច្បាប់ផ្សេង ៗ សម្រាប់គ្រប់គ្រងប្រទេស មានច្បាប់ “ជ័យជេដ្ឋា” ជាដើម ក្ដី នៅក្នុងប្រទេសកម្ពុជា សុទ្ធតែគេចារចុះលើស្លឹករឹត ឬក្រាំងទាំងអស់ ដោយគេនិយមថាជាថាវរវត្ថុជាប់រឹងមាំ តម្កល់ទុកបានយូរអង្វែង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ