• ថ្ងៃស្អែកទី ២៨នេះ នឹងមានព្រឹត្តិការណ៍ដ៏មហស្ចារ្យ ការសម្តែងល្ខោនខោលឈុតធំ ២៨០នាក់ នៅព្រះលានជល់ដំរី ទឹកដីអង្គរ ខេត្តសៀមរាប

    នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះនឹងមានព្រឹត្តិការណ៍ដ៏មហស្ចារ្យ សម្តែងល្ខោនខោលឈុតធំ ពីសំណាក់សិល្បករចំនួន២៨០នាក់ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅល្ងាចវេលាម៉ោង ៦និង៣០នាទី នៅព្រះលានជល់ដំរី ទឹកដីអង្គរ ខេត្តសៀមរាប។ នេះបើយោងតាមការបង្ហោះរបស់ យុវជនល្ខោនខោលកម្ពុជា បានឲ្យដឹងថា ៖ “សូមចូលរួមទស្សនាអោយបានច្រើនកុះករ រាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅព្រះលានជល់ដំរី ទឹកដីអង្គរ ខេត្តសៀមរាប ។ សូមអរគុណ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដែលបានរៀបចំព្រឹត្តិការណ៍នេះអោយកើតឡើងបានជាប្រវត្តិសាស្ត្រ! រាត្រី នៃការចងចាំ ល្ខោនខោល ឈុតធំ ២៨០នាក់ តោះដល់ពេលដែលពួកយើងចូលរួម Share ព័ត៌មានបន្តដើម្បីអោយមិត្តភក្តិ បងប្អូនបានដឹងផងដែររួមគ្នាជ្រោមជ្រែងភាពថ្កុំថ្កដីងនៃវប្បធម៌យេីង”។

    សូមរំលឹកថាព្រឹត្តិការណ៍ដ៏មហស្ចារ្យ ការសម្តែងល្ខោនខោលឈុតធំ ២៨០នាក់ នេះធ្វើឡើងដើម្បីអបអរគម្រប់ខួប១ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោល ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ កាលពី​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ឆ្នាំ​២០១៨ នៅក្នុង​កិច្ចប្រជុំ​លើក​ទី​១៣​នៃ​គណៈ​កម្មការ​អន្តររដ្ឋាភិបាល​សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេស្កូនៅ​ទីក្រុង​ព័រល្វី​ ​សាធារណរដ្ឋ​ម៉ូរីស​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ