ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវករណីបុរសក្រីក្រម្នាក់ឈ្មោះ វ៉ាន់ រតនៈ បានបីទារិការទេីបកេីតបាន ១៣ថ្ងៃ និងមានកាន់ធាតុប្រពន្ធដែលស្លាប់ពេលសម្រាលកូនដេីរតាមផ្លូវធ្វើអោយមហាជនឃេីញអាណិតគ្រប់ៗគ្នា ។ បន្ទាប់ពីទទួលដំណឹងនេះក្រុមការងារ ABC ក៏បាននាំបុរសកម្សត់ព្រមទាំងមើលថែទារកទើបនឹងកើត យ៉ាងណាមិញនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកផែង វណ្ណៈ ក៏បានមកដល់ ទីស្នាក់ការស្ថានីយ៍វិទ្យុ ABC ដើម្បីនាំយកថវិការបស់សប្បុរសជន ជូនដល់បុរសកម្សត់ម្នាក់នេះ។
ដោយលោក ផែង វណ្ណៈ បានសរសេររៀបរាប់ថា៖ “នៅព្រឹកថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខ្ញុំបាទបានមកដល់ ទីស្នាក់ការស្ថានីយ៍វិទ្យុ ABC ស្ថិតនៅជិត វត្តព្រែកខ្លឹង សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីនាំយកថវិកាសប្បុរសជនចំនួន ១៤៥០ ដុល្លារ និង ៥០០០០ រៀល ទៅជូនប្អូនប្រុស វ៉ាន់ រតនៈ អ្នករេីសអេតចាយ ប្រពន្ធស្លាប់ចោល បន្សល់ទុកកូនតូច អាយុ ១៣ ថ្ងៃ ទុកសំរាប់ចឹញ្ចឹមកូន។ សូមគោរពថ្លែងអំណរគុណសប្បុរសជនទាំងអស់ដែលបានរួមចំណែកចែករំលែកធនធានផ្ទាល់ខ្លួន ជួយទារកកំសត់ម្នាក់នេះ។ ជាពិសេសក៏សូមអរគុណដល់ក្រុមការងារ វិទ្យុ ABC ដែលបានយកចិត្តទុកដាក់ចំពោះទារកទេីបនឹងកេីតនេះ។ សប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភ សរុបជំហានដំបូង ១៤៤០ ដុល្លារ លុយខ្មែរ ៥០០០០ រៀល”៕