• ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ថ្មី ចាប់ដាក់គុករហូតដល់៧ឆ្នាំ បើធ្វើបាបសត្វជាបទឧក្រិដ្ឋ

    លោក ដូណាល់ ត្រាំ ទើបតែបានចុះហត្ថលេខាជាផ្លូវការលើច្បាប់ថ្មីមួយ ដោយបានប្រែក្លាយការធ្វើបាបសត្វ ឬភាពសាហាវឃោរឃៅលើសត្វទៅជាបទឧក្រិដ្ឋសហព័ន្ធ កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ដោយគាត់បាននិយាយថា វិធានការណ៍នេះនឹងជួយឱ្យយើងក្លាយជាមនុស្សមានការទទួលខុសត្រូវ និងមានមនុស្សធម៌ខ្ពស់ ដើម្បីភពផែនដីរបស់យើងទាំងអស់គ្នា។ ច្បាប់នេះមានឈ្មោះថា “The PACT Act” ដែលតំណាងឱ្យការការពារភាពឃោរឃៅ និងការធ្វើទារុណកម្មលើសត្វ ហើយត្រូវបានចុះហត្ថលេខាដោយលោកប្រធានាធិបតីនៅឯសេតវិមាន។ ច្បាប់នេះជាការឯកភាពទ្វេភាគី ដែលបានឆ្លងកាត់ព្រឹទ្ធសភាកាលពីដើមខែនេះ និងបានពង្រីកពីច្បាប់ចាស់ដែលត្រូវបានអនុម័តក្នុង ឆ្នាំ២០១០ ។

    ថ្លែងនៅក្នុងថ្ងៃចុះហត្ថលេខាលោក ដូណាល់ ត្រាំ មានប្រសាសន៍ថា៖ “ហេតុអ្វីច្បាប់បែបនេះមិនធ្វើឡើងមកជាយូរ?” ។ គាតបានបន្ថែមថា វាសំខាន់ណាស់ដែលពួកយើងគួរតែទប់ទល់អំពើព្រៃផ្សៃ និងភាពសាហាវឃោរឃៅ។ ច្បាប់នេះនឹងហាមឃាត់នូវការវាយដំដោយចេតនា ការដុត ជ្រមុជឱ្យលង់ទឹក ខ្ទប់ដង្ហើម ការធ្វើទារុណកម្ម ឬការប្រើអំពើហឹង្សាផ្សេងទៀត ដែលបណ្តាលឱ្យមានរបួសរាងកាយធ្ងន់ធ្ងរដល់សត្វ។ ការរំលោភបំពានច្បាប់នេះអាចនាំឱ្យមានការពិន័យ និងជាប់ពន្ធនាគាររហូតដល់ ៧ឆ្នាំ ។ ច្បាប់នេះក៏ត្រូវបានលើកទឹកចិត្តដោយក្រុមសុខុមាលភាពសត្វ និងដោយសមាជិកនៃអ្នកអនុវត្តច្បាប់ ដែលចង់ឱ្យបញ្ឈប់ “ការរំលោភបំពានសត្វ” តទៅទៀត៕

    President Donald Trump displays the Preventing Animal Cruelty and Torture Act after signing it during a ceremony in the Oval Office of the White House, Monday, Nov. 25, 2019, in Washington. (AP Photo/Patrick Semansky)

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ