ខេត្តស្វាយរៀង៖ បុរសម្នាក់និងស្ត្រីម្នាក់បានរងរបួសធ្ងន់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ដ៏គួរឱ្យរន្ធត់មួយរវាងម៉ូតូនិងម៉ូតូខណៈដែលជនរងគ្រោះទាំងពីរនាក់ស្រវឹងស្រាដូចគ្នាហើយបើកបរមិនប្រកាន់ស្តាំដែលហេតុការណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៨និង២០នាទីព្រលប់ថ្ងៃទី២៦ខែ វិច្ឆិកាឆ្នាំ២០១៩ នេះនៅត្រង់ចំណុច ភូមិចេក ឃុំសំរោងស្រុកចន្ទ្រារវាងម៉ូតូនិងម៉ូតូបណ្តាលអោយរបូសទាំងពីរ។
សមត្ថកិច្ចបានឱ្យដឹងថា៖ ជនរងគ្រោះទី ១ .ឈ្មោះ សរ វន ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបកសិករ រស់នៅភូមិកោះក្បាលខាងជេីង ឃុំសំរោងស្រុកចន្ទ្រា ចំណែកជនរងគ្រោះទី ២ . ឈ្មោះ ហន នីតា ភេទស្រី អាយុ ១៨ ឆ្នាំមុខបរបបម្រើការនៅខារ៉ាអូខេបុបា្ផសំរោងថ្មីជាយដែនស្ថិតក្នុងភូមិចេកឃុំសំរោងស្រុកចន្ទ្រាមានស្រុកកំណេីតភូមិ ជេីងខ្នា ឃុំពន្លៃ ស្រុក បរិបូ ខេត្តកំពង់ឆ្នាំងបានបេីកបរម៉ូតូម៉ាកអិចស្ទេីពណ៍ទឹកបុិចស្លាកលេខ ស្វាយរៀង២Q.៩៨៩៩ បេីកបរពីកេីតទៅលិចម្នាក់ឯងដល់ត្រង់ចំណុចកេីតហេតុខាងលេីក៍បានបុកគ្នាពេញទំហឹងតែម្តង បណ្តាលឈ្មោះហន នីតារងរបួសធ្ងន់(បាក់កជេីងខាងឆ្វេង)។
ប្រភពដដែលបានបន្តថា៖ មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ ចរាចរណ៏នេះ គឺបណ្តាលមកពីឈ្មោះហន នីតា បេីកលឿន មិនប្រកាន់ស្តាំ ហេីយស្រវឹងដូចគ្នា។
បច្បន្នជនរងគ្រោះទាំងពីរនាក់ត្រូវបញ្ជួនទៅមន្ទីពេទ្យបង្អែកជីភូ ។ ចំណែកវត្ថុតាងសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចន្ទ្រាជាបណ្តោះអាសន្នដើម្បីបន្តចាត់ការទៅតាមផ្លូវច្បាប់៕