នៅក្នុងកម្មវិធីបង្ហាញចេញរថយន្តភីកអាប់អគ្គិសនី Cybertruck របស់ Tesla លោក Elon Musk បានបង្អួតវីដេអូមួយ ដែលជាការប្រកួតសមត្ថភាពអូសសណ្ដោងជាមួយរថយន្តភីកអាប់ F-150 របស់ Ford ដោយរថយន្ត Cybertruck អាចយកឈ្នះបានដោយងាយ។
ចាប់តាំងពីវីដេអូបានបញ្ចេញ មានមនុស្សជាច្រើនត្អូញត្អែរថាមិនមែនជាប្រកួតដោយស្មើភាពនោះទេ ដោយសាររថយន្ត Cybertruck ដែលយកមកប្រើគឺជាប្រភេទ AWD (វិលកង់ទាំងបួន) ហើយវាប្រកួតនឹង Ford F-150 ដែលប្រើប្រព័ន្ធបើកបរ RWD (វិលតែកង់ខាងក្រោយ)។
Cybertruck pulls F-150 uphill pic.twitter.com/OfaqUkrDI3
— Elon Musk (@elonmusk) November 24, 2019
លោក Sunny Madra អនុប្រធានរបស់ Ford X បានឆ្លើយតបវិញ ដោយបានសុំរថយន្ត Cybertruck មួយគ្រឿង ដើម្បីឲ្យក្រុមហ៊ុនរបស់ខ្លួនអាចធ្វើការប្រកួតដោយដៃផ្ទាល់មួយ។ លោក Elon Musk នាយកប្រតិបត្តិ Tesla ក៏បានឆ្លើយតបវិញថា ៖ “អត់មានខ្លាចទេ។”
Bring it on https://t.co/pCnln1NdRO
— Elon Musk (@elonmusk) November 25, 2019
ប្រសិនបើមានការប្រកួតគ្នាមែន វានឹងក្លាយជារឿងដ៏គួរចាប់អារម្មណ៍មួយ ដោយ Ford អាចនឹងប្រើប្រាស់រថយន្តដើរដោយឧស្ម័នហ្គាស ឬរថយន្តភីកអាប់អគ្គិសនីប្រភេទ Concept ដែលខ្លួនបង្ហាញកាលពីថ្មីៗនេះថាអាចអូសសណ្ដោងទម្ងន់ ៥០០ តោនឯណោះ។ គួរដឹងថារថយន្ត Cybertruck នឹងចូលក្នុងសង្វាក់ផលិតកម្មនៅចុងឆ្នាំ ២០២១ ខាងមុខ៕