• Man Utd តិចទៀត បានអាវថ្មី ជាមួយ​ម្ចាស់​ឧបត្ថម្ភ​ថ្មី​ ដែលជាក្រុមហ៊ុន​ចិន

    ក្លឹប​ Manchester United ខិត​ជិត​ទទួល​បាន​ម្ចាស់​ឧបត្ថម្ភ​ថ្មី​ជា​មួយ​តម្លៃ​​កំណត់ត្រា​ពិភពលោក​៧០​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​ចិន​មួយ។

    ​​ក្រុម​ការងារ​របស់ Old Trafford បាន​ធ្វើ​ការ​ពិភាក្សា​ចរចា​​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ Haier។ តាម​គម្រោង Man Utd ចង់​បាន​ម្ចាស់​ឧបត្ថម្ភ​ថ្មី​មក​ជំនួស​ម្ចាស់​ឧបត្ថម្ភ​ចាស់ Chevrolet ដែល​ទទួល​បាន​៦៤​លាន​ផោន​ក្នុង​មួយ​ឆ្នាំ។

    នេះ​ជា​ចំណុច​គួរ​ឲ្យ​សរសើរ​មួត ត្បិត United នៅ​តែ​ទទួល​បាន​​ចំណូល​ពី​ម្ចាស់​ឧបត្ថម្ភ​លើ​អាវ​ខ្ពស់ ត្បិត​​ក្រុម​កំពុង​បង្ហាញ​ទម្រង់​លេង​មិន​បាន​ល្អ ក្រោម​ការ​ដឹក​នាំ Ole Gunnar Solskjaer។ ប្រសិន​បើ​​ការ​ចរចា​ត្រូវរ៉ូវ​គ្នា Haier នឹង​ក្លាយ​ជា​ឡូហ្គោ​ថ្មី​លើ​អាវ​របស់​បិសាច​ក្រហម​នៅ​រដូវ​កាល​ខាង​មុខ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ