• បែកធ្លាយថា Galaxy S11 នឹងអាច Zoom កាមេរ៉ាបានដល់ 100 ដង!

    ដំណឹង​ចេញ​ពី​ប្រភព​វិបសាយ​ក្រិក​ដែល​តែង​តែ​​ផ្ដល់​ដំណឹង​ត្រូវ​អំពី​ស្មាតហ្វូន​ Galaxy បាន​ឲ្យ​ដឹង​អំពី​លក្ខណៈ​សម្បត្តិ​កាមេរ៉ា​គ្មាន​គូ​ប្រៀប​របស់​ត្រកូល​ Galaxy S11។

    កាមេរ៉ា​ដែល​បំពាក់​នៅ​លើ​ Galaxy S11 និង S11+ នឹង​មាន​កម្រិត​ Resolution ទំហំ​ធំ​សម្បើម​ ហើយ​អាច​ Zoom បាន​រយៈ​ចម្ងាយ​ឆ្ងាយ​ថែម​ទៀត។ មុខងារ​ Zoom បាន​ឆ្ងាយ​ថ្មី​នេះ គឺ​មាន​ឈ្មោះ​ថា​ “Space Zoom” ដែល Samsung បាន​ចុះ​បញ្ជី​កាល​ពី​ថ្មីៗ​នេះ។

    Space Zoom នេះ​គឺ​បាន​មក​ពី​កាមេរ៉ា​ Telephoto កម្រិត ៤៨ MP ដែល​អាច​ធ្វើ​ការ Zoom បែប​ Optical បាន​ ១០ ដង (10x) ហើយ​អាច​ Zoom បែប​ Hybrid (ឌីជីថល+Optical) បាន​ ៥០ ដង និង​ធ្វើ​ការ​ពង្រីក​បាន​ដល់ ១០០ ដង​ឯណោះ។ កាមេរ៉ា Telephoto នេះ​​មាន​បំពាក់​​មក​ជា​មួយ​កាមេរ៉ា​មេ​ដែល​មាន​កម្រិត​ដល់ ១០៨ MP។

    ដំណឹង​ថ្មី​ដែល​គេ​បាន​ដឹង​បន្ថែម​ទៀត​នោះ​គឺ Galaxy S11+ នឹង​មាន​​កម្រិត Refresh Rate នៃ​អេក្រង់​ ១២០ Hz ហើយ​វា​មាន​អេក្រង់​ទំហំ​ដល់ ៦,៩ អ៊ីញ។ បន្ថែម​ពី​នេះ​ប្រភព​ដដែល​ឲ្យ​ដឹង​ថា​ត្រកូល Galaxy S11 នឹង​ប្រកាស​នៅ​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ ដែល​វា​លឿន​ជាង​ឆ្នាំ​មុនៗ៕​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ