ថៃ៖ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះមានករណីបុរសម្នាក់វ័យចន្លោះពី៥០ ទៅ ៦០ឆ្នាំ បានសម្លាប់ខ្លួនដោយដេកនៅលើផ្លូវរថភ្លើង ហើយត្រូវរថភ្លើងកិន។ ហេតុការណ៍ដ៏រន្ធត់មួយនេះត្រូវបានកើតឡើងនៅឯស្រុកហាតយ៉ៃ ប្រទេសថៃ ដោយបុរសម្នាក់ពុំត្រូវបានគេស្គាល់អត្តសញ្ញាណបានដេកស្លាប់ដោយរថភ្លើងកិនក្នុងសភាពយ៉ាងអាណោចអាធ័ម។
បុរសម្នាក់នេះត្រូវបានគេប៉ាន់ប្រមាណជាអាយុ៥០-៦០ឆ្នាំ មានសម្បុរខ្មៅ សក់ទឹករលក សង្ស័យជាមនុស្សញៀនស្រា និងមានវិបត្តិផ្លូវចិត្ត។ ដោយពេលនេះសាកសពត្រូវបានគេបញ្ជូនទៅដាក់តម្កលឮនៅឯមន្ទីរពេទ្យស្រុកហាតយ៉ៃ ដើម្បីពិនិត្យកោសល្យវិច្ច័យម្តងទៀត មុននឹងបញ្ជូនទៅវត្តដើម្បីបូជា ប្រសិនបើរកសាច់ញាតិមិនឃើញ៕