អបអរសាទរ! ថ្ងៃនេះ ជាថ្ងៃខួបទី ១៤ឆ្នាំ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ

អបអរសាទរខួប ១៤ឆ្នាំ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ។ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺជាខួបទី១៤ឆ្នាំ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។

សូមរំលឹកថាល្ខោនស្បែកធំ ឬល្ខោនស្រមោលស្បែកធំ គឺជាល្ខោនដែលមានវ័យចំណាស់បំផុត នៅក្នុងប្រទេសកម្ពុជា ដែលអាចជាសំណល់ ពីសម័យបុរាណ ហាក់បីដូចនៅតាមសិលាចារឹកតាមប្រាសាទ។ ល្ខោនស្រមោលស្បែកធំមានដើមកំណើត ប្រហែលកើតឡើងមុនសម័យអង្គរ ដោយសារយោងតាមសិលាចារឹកលេខ K.១៥៥ នៅគោករកា នៅក្នុងសតវត្សរ៍ទី៩។ វាគឺជាសិល្បៈសំរាប់បូជា ហើយ ដាច់ដោយឡែកពី កាព្យរាមកេរ្តិ៍ ដោយវាមានតុក្កតាស្បែកធំបង្ហាញលើផ្ទាំងក្រណាត់ផ្ទៃសនូវ ស្រមោល។ ឆ្នាំ១៩៦៨ ក្រុមល្ខោនស្បែកធំបានបង្កើតក្រុមរបាំបុរាណ ហើយបន្ទាប់មក ក៍ក្លាយជានាយកដ្ឋានវិចិត្រសិល្បៈ។ បន្ទាប់ពីឆ្នាំ១៩៧៩ សិល្បករដែលសេសសល់ ពីសម័យប៉ុលពត បានប្រមូលតុក្កតាស្បែកពីគ្រប់ទីកន្លែង ក្នុងប្រទេសដើម្បីបន្តការសម្តែងក្នុង ឆ្នាំ១៩៩១ រដ្ឋាភិបាលបារាំង បានផ្តល់ជំនួយនូវផ្ទៃស្រមោលដ៍ធំមួយទៅសាស្ត្រាចារ្យ ពេជ្រ ទុំក្រវិល ដែលជាអ្នកដកស្រង់និងតែងនិពន្ធរបាំពីរឿងរាមកេរ្តិ៍ គឺ ចំបាំងព្រះឥន្ទនិងចំបាំង សនាគកាបាស់។ ក្រសួងវប្បធម៌ និង អង្គការក្រៅរដ្ឋាភិបាលយ៉ូណេស្កូ ផ្តល់ស្បែកធំមួយឈុត ទៅឱ្យសាស្ត្រាចារ្យ ហង្ស សុត បញ្ជូនទៅកាន់ក្រុមសិល្បករខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន មានតុក្កតាស្រមោលប្រាំ សម្រាប់ក្នុងប្រទេសគឺ ពីរឈុតគ្រប់គ្រងដោយមន្ទីរសិល្បៈនៃរាជធានីភ្នំពេញ ក្នុងខេត្តសៀមរាប (ក្រុមសិល្បករ ឈៀន និងក្រុមសិល្បករវត្តបូរ) និងមជ្ឈមណ្ឌលវប្បធម៌ខេត្តបន្ទាយមានជ័យ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ