សត្វដែលសំខាន់ជាងគេបំផុតលើលោក ជាសត្វឃ្មុំ

វិទ្យាស្ថាន Earthwatch​ បានអះអាងនៅក្នុងការជជែកដេញដោលនៅ Royal Geographical Society នៃទីក្រុងឡុងថា ឃ្មុំជាសត្វដែលសំខាន់ជាងគេនៅក្នុងសាកលលោក ប៉ុន្តែអ្នកវិទ្យាសាស្រ្តក៏បានប្រកាសថាសត្វមួយនេះក៏កំពុងជួបប្រទះនូវការជិតផុតពូជផងដែរ ។ ឃ្មុំទូទាំងពិភពលោកបានបាត់បង់រហូតដល់ទៅជាង ៩០% ។ ចំណែកមូលហេតុមានភាពខុសៗគ្នាទៅតាមតំបន់ ប៉ុន្តែហេតុផលសំខាន់ៗរួមមាន ការកាប់បំផ្លាញព្រៃឈើ ខ្វះកន្លែងសុវត្ថិភាពសម្រាប់សំបុក ខ្វះផ្កា ការប្រើប្រាស់ថ្នាំពុលសម្លាប់សត្វល្អិត និង ការផ្លាស់ប្តូរដីជាដើម ។

ហេតុអ្វីបានជាឃ្មុំជាសត្វដែលសំខាន់ជាងគេ?

ស្ថាប័ន Apiculture Entrepreneurship Center of the Universidad Mayor និង Apiculture Corporation of Chile ជាមួយនឹងការគាំទ្រពី Foundation for Agrarian Innovation បានធ្វើការសិក្សាដែលសន្មតថា ឃ្មុំគឺជាសត្វតែមួយគត់ ដែលមិនផ្ទុកនូវមេរោគបង្ករជំងឺណាមួយ ដោយមិនគិតពីថាតើវាជាផ្សិត វីរុស ឬបាក់តេរីនោះឡើយ ។

វិស័យកសិកម្មនៅលើពិភពលោក អាស្រ័យលើសត្វប្រភេទនេះ ៧០% ហើយដើម្បីឱ្យកាន់តែច្បាស់ ៧០ ក្នុង ១០០ ប្រភេទនៃអាហារ ទទួលបានកត្តារួមចំណែកពីឃ្មុំ ។ ក្រៅពីនោះ ឃ្មុំក៏បានបង្ករភាពងាយស្រួលដល់ការលូតលាស់រុក្ខជាតិផ្សេងៗ សម្រាប់ជាចំនីសត្វរាប់លានក្បាល ។ ប្រសិនបើគ្មានពួកវា សត្វទាំងនេះក៏គង់ជួបប្រទះនូវការបាត់បង់ ។

ទឹកឃ្មុំដែលចេញពីឃ្មុំ មិនត្រឹមតែជាអាហារធម្មតា តែវាបានផ្ដល់នូវគុណសម្បត្តិជាច្រើនដល់សុខភាព និង ស្បែករបស់ពួកយើង ។ តាមការលើកឡើងរបស់ Albert Einstein ​ប្រសិនបើគ្មានឃ្មុំ មនុស្សនឹងមានតែ ៤ ឆ្នាំដើម្បីបន្តជីវិត ។

អ្វីជាហេតុផល​ និង សម្មតិកម្មដែលបណ្តាលឱ្យឃ្មុំត្រូវបាត់បង់?

Federal Institute of Technology នៃប្រទេសស្វីស បានចេញនូវទ្រឹស្តីដែលស្តីបន្ទោសទៅ រលកវិទ្យុសកម្មទូរស័ព្ទដែល ធ្វើឱ្យឃ្មុំវង្វេង បាត់នូវញាណទិសដៅ ហើយក៏ធ្វើឱ្យជីវិតពួកវាត្រូវប្រឈមនឹងគ្រោះថ្នាក់ផងដែរ ។ មួយវិញទៀតអ្វីដែលសម្លាប់ឃ្មុំអស់ជាង ៣៤% ក្នុងមួយឆ្នាំ គឺថ្នាំពុលនៅក្នុងបរិយាកាស ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ