សព្វថ្ងៃនេះមានប្រជាជនខ្មែរជាច្រើន បានធ្វើការចំណាកស្រុកទៅក្រៅប្រទេសដូចជា ប្រទេសថៃ កូរ៉េ ជប៉ុនជាដើម ។ យ៉ាងណាមិញដោយសារទំនាក់ទំនងស្អិតរមួតរវាង ប្រទេសកម្ពុជា នឹងប្រទេសជប៉ុន ក៏ដូចជាការផ្ដល់នូវប្រាក់កម្រៃខ្ពស់ដល់បុគ្គលិក ពលករដែលចេញទៅធ្វើការនៅប្រទេសជប៉ុនក៏មានការកើនឡើងជារឿយៗ ។
ក្នុងនោះដែរតាមរយៈ ក្រុមហ៊ុនដែលនាំពលករខ្មែរចេញទៅធ្វើការនៅប្រទេសជប៉ុននោះ ក៏មានក្រុមហ៊ុនខ្លះជាក្រុមហ៊ុន បោកប្រាស់ដែល មិនត្រូវបានទទួលស្គាល់ដោយច្បាប់ ។ ដើម្បីជៀសវាង និង ការពារប្រជាជនពី ការចាញ់បោកនូវក្រុមហ៊ុនទុច្ចរិតទាំងនោះ ស្ថានឯកអគ្គរាជទូតខ្មែរនៅប្រទេសជប៉ុន ក៏បានចេញសេចក្តីប្រកាស និង បង្ហាញឈ្មោះក្រុមហ៊ុនទាំងអស់ដែលបញ្ជូនកម្មសិក្សាការី/ពលករជំនាញមកធ្វើការនៅប្រទេសជប៉ុន ដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានដូចខាងក្រោម៖