• លោក ត្រាំ ប្រាប់ថា បើមិនមែនដោយសារតែលោកទេនោះ ហុងកុងនឹងត្រូវខ្ទេចក្នុងរយៈពេលតែ ១៤នាទី

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា គាត់បានជួយសង្គ្រោះហុងកុងពីការបំផ្លិចបំផ្លាញ និងត្រូវស្លាប់មនុស្សរាប់ពាន់នាក់។ យ៉ាងណាក៏ដោយគាត់មិននិយាយថា តើគាត់នឹងគាំទ្រវិក័យប័ត្រគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុងរបស់អាមេរិកនោះទេ។ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយកម្មវិធី Fox & Friends នៅព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា លោកបាននិយាយថា ការតវ៉ានៅហុងកុងដែលកំពុងបន្តនេះ គឺជាកត្តាស្មុគស្មាញនៅក្នុងកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ហើយគាត់បានអះអាងថា ជំហររបស់សហរដ្ឋអាមេរិកបានរារាំងយ៉ាងមានប្រសិទ្ធភាព លើប្រធានាធិបតីចិនលោក ស៊ី ជីនពីង ពីការបង្ក្រាបលើហុងកុងដ៏ឃោរឃៅមួយ។

    លោក ត្រាំ បាននិយាយថា៖ “ប្រសិនបើវាមិនសម្រាប់ខ្ញុំទេ ហុងកុងនឹងត្រូវគេកម្ទេចក្នុងរយៈពេល១៤នាទី”។ លោក ត្រាំ បានបន្តថា “គាត់ [ស៊ី ជីនពីន] មានទាហានមួយលាននាក់ឈរនៅខាងក្រៅទីក្រុងហុងកុង ដែលពួកគេមិនចូលទៅខាងក្នុង ព្រោះខ្ញុំបានប្រាប់គាត់ថា កុំធ្វើបែបនោះអ្នកនឹងមានកំហុសធំមួយ វានឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម”។ លោក ដូណាល់ ត្រាំ អះអាងបែបនេះ ក៏ព្រោះតែលោក ស៊ី និងគាត់ គឺកំពុងចង់ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ