យោងតាមគណនីហ្វេសបុករបស់ប្អូនស្រី Dii Dii បានបង្ហោះឲ្យដឹងថា៖ ព្រឹកមិញនេះអ៊ុំប្រុសម្នាក់មិនដឹងថាគាត់មកពីណាទេ(ជនជាតិ ជប៉ុន) មានភ្ជាប់នូវរទេះមួយ រនាស់មួយ អំបោសមួយ ដង្កៀបមួយ នឹងថង់សំរាប់ច្រកសំរាម ដេីរមកសំអាតសំរាមចងឡេីងស្អាតអោយម្ចាស់រោងចក្រនៅជាប់ផ្ទះខ្ញុំ ដំបូងស្មានថាម្ចាស់រោងចក្រធ្វេីខ្លួនឯងតាមពិតមិនមែនសោះ គាត់ជាអ្នកដេីរស្ម័ក្រចិត្តសំអាតតាមដងផ្លូវ ឃេីញបែបនេះហេីយមិនសសេីរមិនបាន។
តាមពិតលោកពូជនជាតិជប៉ុនមានឈ្មោះថា Inoue Aibiki បានមករស់នៅប្រទេសខ្មែរប្រហែលជា១ឆ្នាំជាង ហើយគាត់ផ្តល់បទសំភាសន៍ឲ្យសារព័ត៌មានក្នុងស្រុកមួយ ដោយគាត់រៀបរាប់ថា គាត់បានឃើញក្មេងៗលេងជាមួយសំរាមរួចទៅហូបអី គាត់ឃើញដូចនេះក៏សម្រេចចិត្តដើររើសសំរាម ច្រកចូលថង់ កុំឲ្យរាយប៉ាយ ដូចវិដេអូរបស់ប្អូនស្រីខាងក្រោមនេះ។ សុំប្រិយមិត្ត និងបងប្អូនចំនួន ដែលចូលចិត្តចោលសំរាមពាសវាលពាសកាល មេត្តាជួយសំអាតទីក្រុងយើង ប្រទេសយើងផង ព្រោះយើងម្ចាស់ផ្ទះទៅជាជនបរទេសមករើសសំរាមដល់ផ្ទះយើងតែម្តង។ ប្រភព៖ Dii Dii