• ស្រ្តីម្នាក់ប្រាប់ថា ឲ្យឆ្មាលិឍមុខជាប្រចាំ នឹងជួយឲ្យស្បែកទន់រលោង តាមបែបធម្មជាតិពិតៗ

    ឥណ្ឌូនេស៊ី៖ ខណៈមានមនុស្សជាច្រើនបានប្រើប្រាស់ឡេលាប ម្សៅ វីតាមីនផ្សេងៗ ឬទៅរកសេវាកម្មថែសម្ផស្សនៅគ្លីនិកធំៗនោះ ដើម្បីបានមុខមាត់ស្រស់ស្អាតនោះ ប៉ុន្តែស្ត្រីឥណ្ឌូនេស៊ីម្នាក់ប្រើប្រាស់វិធីប្លែកគេមួយដើម្បីកម្ចាត់មុនទៅលើផ្ទៃមុខ គឺនាងបានឲ្យសត្វឆ្មារបស់នាងលិឍមុខនាងជាប្រចាំ។ ស្រ្តីរូបនេះត្រូវគេស្គាល់ថាមានឈ្មោះ Dinda ហើយឆ្មាជាទីស្រលាញ់របស់នាងមានឈ្មោះថា Nia។

    តាមរយៈវីដេអូដែលបានបង្ហោះនៅក្នុងបណ្តាញសង្គមនាងបានអះអាង ក្រោយពេលដែលនាងបានឲ្យឆ្មារបស់នាងលិឍមុខនាងជាប្រចាំនោះបញ្ហាមុននៅលើផ្ទៃមុខក៏បានបាត់ ហើយជាងនេះទៅទៀតវាបានធ្វើឲ្យស្បែកមុខរបស់នាងទន់ និងមានសំណើមបែបធម្មជាតិទៀតផង។ នាង Dinda បានណែនាំឲ្យគេគ្រប់គ្នាសាកល្បងផងដែរ បើសិនមិនជឿតាមការអះអាងរបស់នាង។ លោកអ្នកអាចទស្សនាសក​ម្មភាពនេះដូចក្នុងវីដេអូខាងក្រោម៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ