• ថ្នាំចាក់ពន្យារកំណើតសម្រាប់បុរសនឹងមានជាផ្លូវការក្នុងរយៈពេល ៧ខែទៀត

    យោងតាមអ្នកវិទ្យាសាស្ត្រនៅប្រទេសឥណ្ឌាបានឱ្យដឹងថា ថ្នាំចាក់ពន្យារកំណើតបុរស ដែលអាចមានប្រសិទ្ធភាពរយៈពេលប្រហែល ១៣ឆ្នាំ នឹងមានវត្តមានក្នុងរយៈពេល ៧ខែទៀត។ សារព័ត៌មាន Hindustan Times បានរាយការណ៍ថា ក្រុមប្រឹក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រឥណ្ឌា បានបញ្ចប់ការសាកល្បងសម្រាប់ការពន្យារកំណើតនេះ ហើយត្រូវបានបញ្ជូនវាទៅកន្លែងត្រួតពិនិត្យគ្រឿងញៀន។ ផលិតផលនេះបានត្រៀមខ្លួនរួចរាល់ហើយ ប៉ុន្តែពួកគេត្រូវការការអនុញ្ញាតិពីអគ្គនាយកដ្ឋានត្រួតពិនិត្យគ្រឿងញៀនបន្ថែម។

    ការសាកល្បងបានបញ្ចប់ដោយមាន ៣ ដំណាក់កាល ដែលបេក្ខជនចំនួន ៣០៣នាក់ ត្រូវបានជ្រើសរើស ហើយអត្រាជោគជ័យមានរហូតដល់ ៩៧.៣% និងមិនមានផលប៉ះពាល់អ្វីឡើយ។ សារព័ត៌មាន Hindustan Times បានរាយការណ៍ថា ថ្នាំចាក់ពន្យាកំណើតនេះគឺជាវត្ថុធាតុ polymer មួយដែលត្រូវបានចាក់បញ្ចូលក្នុងតំបន់លៀន ក្រោមការប្រើថ្នាំសន្លប់ដោយអ្នកជំនាញវេជ្ជសាស្ត្រ ហើយវានឹងប្លុកមេជីវិតឈ្មោលមិនឱ្យបង្កកំណើតបាននោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ