• ថៃចាប់បានស្ដេចស្រាក្លែងក្លាយជនជាតិម៉ាឡេស៊ី ដែលលួចធ្វើអាជីវកម្មនេះអស់រយៈពេល ៣០ឆ្នាំមកហើយ

    កំពូលអ្នកផលិតស្រាក្លែងក្លាយជនជាត់ម៉ាឡេស៊ីម្នាក់ ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរថៃកាលពីដើមសប្តាហ៍នេះ។ ជនសង្ស័យត្រូវបានគេហៅក្រៅថា “David ស្ដេចស្រាក្លែងក្លាយ” មានអាយុ ៦៣ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងចំណតរថយន្តរបស់មជ្ឈមណ្ឌលផ្សារទំនើបមួយ ក្នុងសង្កាត់ Bang Kapi នៃទីក្រុងបាងកក នៅម៉ោង ២ និង ៣០នាទី រសៀលថ្ងៃច័ន្ទ។ យោងទៅតាមអាជ្ញាធរគាត់ត្រូវបានគេចាប់ខ្លួន នៅពេលដែលគាត់កំពុងចែកចាញស្រាទៅឱ្យដេប៊ូលក់។

    បើយោងតាមចម្លើយសារភាពរបស់ជនល្មើស គាត់និយាយថា បានផលិតស្រាក្លែងក្លាយបែបនេះ ៣០ឆ្នាំមកហើយ។ ជាសរុបប៉ូលីសរឹបអូសបានស្រាម៉ាក Johnnie Walker ក្លែងក្លាយចំនួន ២៦ដប និងដប Johnnie Walker ទទេចំនួន ១០០, ឆ្នុកស្រាចំនួន ១៣២ ដែលមានស្លាកយីហោស្រាវីស្គីបរទេស, ត្រាក្លែងចំនួន ២៥២ និងរបស់របរផ្សេងៗជាច្រើន។ David ត្រូវប៉ូលីសចាប់ផ្ដើមតាមដាននៅពេលដែលគាត់ព្យាយាមដឹកស្រាក្លែងក្លាយ ទៅកាន់អាកាសយានដ្ឋានសុវណ្ណភូមិ ដោយប្រើឈ្មោះពិតគឺ Chan Fat Yat ហើយពេលនោះអ្នកចាំទទួលត្រូវប៉ូលីសស្ទាក់ចាប់មុន។

    យ៉ាងណាក៏ដោយសូមមានការប្រុងប្រយ័ត្នពីទំនិញដែលអ្នកទិញ ព្រោះថាការទទួលទានជាតិអាល់កុលក្លែងក្លាយអាចមានផលប៉ះពាល់ និងរោគសញ្ញាធ្ងន់ធ្ងរ ដែលរួមមាន៖ ឈឺក្រពះ ពិបាកដកដង្ហើម ព្រិលភ្នែក ចង្អោរក្អួត ឈឺក្បាលធ្ងន់ធ្ងរ និងរមួលក្រពើ ល ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ