ថ្ងៃទី ២២ វិច្ឆិកា ២០១០ – ២២ វិច្ឆិកា ២០១៩ គឺជាខួប ៩ឆ្នាំ នៃមហាព្រឹត្តិការណ៍សោកនាដកម្ម បណ្តាលឲ្យមនុស្ស ៣៥០នាក់ បានបាត់បង់ជីវិត ដោយសារការរត់ជាន់គ្នា លើស្ពានកោះពេជ្រ នៅថ្ងៃបុណ្យអុំទូកទី ៣ ចំថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ កន្លងទៅ។ ជារៀងរាល់ឆ្នាំសាលារាជធានីភ្នំពេញ នៅថ្ងៃទី ២២វិច្ឆិកា បានរៀបចំពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រឧទ្ទិសកុស ជូនដល់វិញ្ញាណក្ខនជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុ រត់ជាន់គ្នា លើអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ។ ទោះបីជាស្ពានពេជ្រ ត្រូវបានរុះរើចោលក៏ដោយ ប៉ុន្តែសោកនាដកម្មនេះ នៅតែមិនអាចធ្វើឲ្យមហាជន បំភ្លេចបាននោះទេ។
សូមជម្រាបថា នៅវេលាម៉ោងប្រមាណជា ៩យប់ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ជាថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក មានមនុស្សជាច្រើននាក់ បានស្ទះជាប់គ្នា នៅលើស្ពានពេជ្រ រាប់ម៉ោង ទម្រាំមានការជួយទាញចេញបានមកវិញ ជាលទ្ធផលបណ្តាលឲ្យមនុស្ស ៣៥០នាក់បាត់បង់ជីវិត និងជាង៧០០នាក់ទៀតបានរងរបួស៕