មេ​ដឹកនាំ​ប្រទេស​ធំៗ​ក្នុង​លោក ប្រើប្រាស់​ទូរសព្ទ​ម៉ាក​អី?

ស្មាតហ្វូន​គឺ​ជា​ឧបករណ៍​ប្រើប្រាស់​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស ដោយ​មិន​ថា​រាស្ត្រ​សាមញ្ញ​ធម្មតា ឬ​មេ​ដឹកនាំ​កំពូលៗ​ក្នុង​លោក​ក៏​សុទ្ធ​សឹង​តែ​កាន់​ស្មាតហ្វូន​ក្នុង​ដៃ។ តើ​អ្នក​ធ្លាប់​ដឹង​ទេ​ប្រធានាធិបតី​អាមេរិក ឥណ្ឌា កូរ៉េ​ខាង​ជើង និង​បារាំង​ប្រើប្រាស់​ទូរសព្ទ​ម៉ាក​អ្វី​ខ្លះ?

ប្រធានាធិបតី​អាមេរិក​លោក Donald Trump – iPhone

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន Trump ធ្លាប់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ថា​មាន​ប្រើប្រាស់​ស្មាតហ្វូន Samsung Galaxy របស់​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​ដើម្បី​បង្ហោះ​មាតិកា​នៅ​លើ​បណ្តាញ​សង្គម Twitter។ ប៉ុន្តែ​ក្រោយ​មក​ Trump ក៏​ប្តូរ​មក​ប្រើប្រាស់ iPhone ដែល​ជា​ផលិតផល​ក្នុង​ស្រុក​វិញ ព្រោះ​ក្នុង​គោលដៅ​បញ្ចៀស​បញ្ហា​អសន្តិសុខ​ដែល​រដ្ឋាភិបាល​បាន​មាន​ការ​ព្រួយបារម្ភ។

ប្រធានាធិបតី​កូរ៉េ​ខាង​ជើង​លោក Kim Jong-un – HTC

ត្បិត​ជា​មេដឹកនាំ​កំពូល​មួយ​រូប ប៉ុន្តែ​លោក Kim នៅ​តែ​បន្ត​ប្រើប្រាស់​ស្មាតហ្វូន​សេរ៊ី​ចាស់​ដដែល ណា​មួយ​ក៏​ដោយ​សារ​ប្រទេស​មួយ​នេះ​បាន​ដាក់​កំហិត​មិន​ឲ្យ​នាំ​ចូល​ផលិតផល​ប្រណីត​តាំង​ពី​ឆ្នាំ ២០០៦ មក​ម្ល៉េះ។ ជា​លើក​ចុង​ក្រោយ​បង្អស់​កាល​ពី​ឆ្នាំ ២០១៣ គេ​ប្រទះ​ឃើញ​លោក​មាន​ប្រើប្រាស់​ទូរសព្ទ HTC លុះ​ក្រោយៗ​មក​មិន​មាន​ដំណឹង​ថា​លោក​បាន​ឡើង​សេរ៊ី​ណា​មួយ​ឬ​អត់​ទេ។

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron – iPhone

ក្នុង​រូបភាព​ចែកចាយ​លើ​បណ្ដាញ​សង្គម ​នៅ​លើ​តុ​ការិយាល័យ​របស់​លោក Macron មាន​ជាប់​ម៉ាក​ទូរសព្ទ iPhone ចំនួន ២ គ្រឿង។ បើ​តាម​ដឹង​បុរស​វ័យ ៤១ ឆ្នាំ​រូប​នេះ​ទំនង​ជា​អ្នក​គាំទ្រ​ផលិតផល​ Apple ច្រើន​ជាង Android។

នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi – iPhone

ទំនាក់ទំនង​រវាង​ប្រទេស​ឥណ្ឌា​និង​អាមេរិក​គឺ​មាន​ភាព​ល្អ​ប្រសើរ​ច្រើន ដោយ​កន្លង​ទៅ Apple ធ្លាប់​បាន​បោះ​ទុន​ខ្ទង់​ពាន់​លាន​សាងសង់​រោងចក្រ​ផលិត iPhone ក្នុង​ទីក្រុង Bangalore។ ចំណែក​ឯ​លោក Modi ក៏​ជា​អ្នក​ស្រលាញ់​ផលិតផល​អាមេរិក​មួយ​រូប​ដែរ ដោយ​ជា​ញឹកញយ​គេ​ឃើញ​លោក​មាន​កាន់​តាំង​ពី​ជំនាន់ iPhone 5s, iPhone 6/6s មក​ម្ល៉េះ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ