• អ្នកស្រី អ៊ុងសាន ស៊ូជី នឹងត្រូវប្រឈមមុខជាមួយតុលាការអន្តរជាតិ ទាក់ទងការប្រល័យពូជសាសន៍ជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ា

    រដ្ឋាភិបាលរបស់ភូមាបាននិយាយកាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកា ម្សិលមិញនេះថា អ្នកស្រី អ៊ុងសាន ស៊ូជី នឹងត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីតទល់ករណីរបស់ប្រទេសហ្គាំបៀ (Gambia) ដែលចោទប្រកាន់ប្រទេសភូមាពីបទប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។ ជនមូស្លីមរ៉ូហ៊ីងយ៉ាជាង ៧៣០,០០០នាក់ បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ដែលនៅជិតខាងចាប់តាំងពីការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ា ឆ្នាំ២០១៧ ដែលក្រុមអ្នកស៊ើបអង្កេតរបស់អសបនិយាយថា ត្រូវបានអនុវត្តដោយមានចេតនាប្រល័យពូជសាសន៍។ ប៉ុន្តែយ៉ាងណាក៏ដោយប្រទេសដែលភាគច្រើនកាន់សាសនាព្រះពុទ្ធមួយនេះ បានច្រានចោលការចោទប្រកាន់ពីចេតនាប្រល័យពូជសាសន៍នេះ។

    ប្រទេសហ្គាំបៀជាប្រទេសតូចមួយ និងជាប្រទេសកាន់សាសនាមូស្លីមនៅអាហ្វ្រិកខាងលិច ហើយគេបានដាក់ពាក្យបណ្តឹងនេះ បន្ទាប់ពីបានឈ្នះការគាំទ្រពីអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) ដែលមានរដ្ឋចំនួន ៥៧ ជាសមាជិក។ មានតែរដ្ឋទេដែលអាចធ្វើរឿងក្ដីប្រឆាំងនឹងរដ្ឋមួយផ្សេងទៀតនៅឯ ICJ ។ អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេចោទប្រកាន់ថា មិននិយាយរឿងការរំលោភសិទ្ធិមនុស្ស និងមិនបញ្ឈប់ការរំលោភសិទ្ធិមនុស្ស លើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាពីសំណាកយោធាភូមានោះទេ។ ប៉ុន្តែយ៉ាងណាគាត់សុខចិត្តឡើងមកប្រឈមជាមួយតុលាការអន្តរជាតិដោយខ្លួនឯង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ