កាលពីពេលកន្លងទៅនេះ រថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធ Tesla Model 3 ប្រភេទ Long Range បានបង្ហាញខ្លួននៅក្នុងប្រទេសវៀតណាម ជាលើកដំបូងបង្អស់ ។
Tesla Model 3 Long-Range អាចជិះបានរហូតដល់ទៅចម្ងាយ ៣១០ ម៉ាយ៍ (ប្រហែល ៥០០ គីឡូម៉ែត្រ) រាល់ពេលសាកថ្មពេញម្តង ហើយមានល្បឿនអតិបរមា ២៣០ គីឡូម៉ែត្រក្នុងមួយម៉ោង និង អាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៤,៥ វិនាទីប៉ុណ្ណោះ ។ វាត្រូវបានដាក់លក់នៅលើទីផ្សារសហរដ្ឋអាមេរិកក្នុងតម្លៃខ្ទង់ ៤ ម៉ឺនដុល្លារ ។
ផ្ទុកទៅវិញ បើយោងតាមគេហទំព័រវៀតណាមមួយ បានបង្ហើបឱ្យដឹងថា រថយន្ត Tesla Model 3 Long-Range ខាងលើ មានតម្លៃជាង ៣ ពាន់លានដុង ឬ ប្រហែលខ្ទង់ ១៣០ ០០០ ដុល្លារឯណោះ ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ វៀតណាម មានរថយន្ត Tesla ចំនួន ៣ ម៉ូដែលហើយ គឺ Model X, Model S និង Model 3 Long Range នេះតែម្តង ៕