• គណៈកម្មកាធិការជាតិរៀបចំបុណ្យជាតិ-អន្តរិជាតិ ចេញសេចក្តីថ្លែងការណ៍ បន្ទាប់ពីមានផ្ទុះការរិះគន់រឿងរថយន្តដឹកព្រះសព សម្តេចព្រះរៀម នរោត្តម បុបា្ជទេវី

    កាលពីពេលថ្មីៗនេះមានការរិះគន់មួយចំនួនពីបណ្តាមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងករណីព្រះទីន័ងរថយន្ត ដែលប្រើប្រាស់មកធ្វើការដឹកព្រះសពរបស់ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុបា្ជទេវី ដោយអ្នកខ្លះបានលើកឡើងថាជារថយន្តតូរីស។

    ជុំវិញករណីនេះ គណៈកម្មកាធិការជាតិរៀបចំបុណ្យជាតិ-អន្តរិជាតិ បានធ្វើការបដិសេធចំពោះការលើកឡើងនេះ ដោយបានបកស្រាយឲ្យដឹងថា ព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុបា្ជទេវី ត្រូវបានដឹកតាមយន្តហោះពីប្រទេសថៃ ហើយមកដល់រាជធានីភ្នំពេញនៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ១៩ និង៣០នាទី មិនមែនដឹកតាមរថយន្តពីប្រទេសថៃមកទេ។

    ព្រះសពត្រូវបានទទួលតាមព្រះរាជប្បវេណីខាងសាសនា ដោយមានសម្តេចព្រះមហាសង្ឃរាជ យាងជាព្រះអធិបតីនៅព្រលានយន្តហោះ និងបញ្ជូនដោយស្ងៀមស្ងាត់តាមព្រះទីនាំងរបស់ក្រសួងព្រះបរមរាជវាំង (Mercedes) ដែលតែងតែប្រើសម្រាប់ថ្វាយព្រះរាជដំណើររបស់ព្រះសង្ឃ ដែលនិមន្តចូលរួមក្នុងព្រះរាជពិធីផ្សេងៗក្នុងព្រះបរមរាជវាំង និងត្រូវបានតុបតែងលម្អ ដោយសន្ធិយា-វាំងនន និងកម្រាលព្រំថ្មីទាំងអស់ និងរៀបចំឲ្យស័ក្តិសមល្អបំផុត ជារថយន្តសម្រាប់ដង្ហែព្រះសព ដោយឥតមានកៅអីអង្គុយនៅខាងក្នុងព្រះទីនាំងនោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ