• អាណិត និងកោតសរសើ! លោកតាអាយុ៩០ឆ្នាំម្នាក់ យកអំបោសមកប្រគេនជូនព្រះសង្ឃ ព្រោះគ្មានបច្ច័យជាថវិកាចូលធ្វើវិហារ

    ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរឿងរ៉ាវមួយដោយមានលោកតាវ័យ៩០ឆ្នាំ រស់នៅភូមិត្រាច់​ ឃុំស្នួល ​ស្រុកក្រឡាញ់ ​ខេត្តសៀមរាប​ ដោយសារតែចង់ធ្វើបុណ្យជាមួយនឹងព្រះពុទ្ធសាសនា ទោះគ្មានបច្ច័យជាថវិកាចូលរួមកសាងសាលាវិហារនៅក្នុងវត្តអារាមក្តី ក៏លោកតាបានធ្វើបុណ្យប្រកបដោយទឹកចិត្តជ្រះថ្លាដោយបានយកអំបោសមកប្រគេនជូនលោកសង្ឈ។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ ឯជាតិអ្នកមានស្អប់អ្នកក្រ អ្នកខ្លាចស្អប់អ្នកហាន បានសរសេររៀបរាប់ថា៖

    “អាណិត​លើសពី​អាណិត​ទៅទៀត អាត្មា​បានចុះពីលើកុដិក៏បានឃើញលោកតាចាស់ម្នាក់​។​ អាត្មា​សួរគាត់ថា តាមកវត្តធ្វើអី្វគាត់​ឆ្លើយ​ថា ខ្ញុំយកអំបោសមកប្រគេនលោក​។​ គាត់ថា ខ្ញុំអត់មានប្រាក់ចូលរួមធ្វើសាលា​វិហារនឹងគេទេ មានតែអំបោសហ្នឹងឯង​។​បញ្ជាក់​លោកតាគាត់មានអាយុ៩០សិបឆ្នាំហើយ”។ ក្រោយពីបានបង្ហោះនូវរឿងរ៉ាវនេះរួចមកមានមហាជនជាច្រើនបានសម្តែងក្តីអាណិតអាសូរ ចំពោះលោកតាជាខ្លាំងទោះបីជាមិនមានថវិកាចូលបុណ្យកសាងដូចគេក្តី ក៏លោកតាឆ្លៀតនាំយកនូវអំបោសជូនដល់វត្តអារាម ដែលនេះជាការធ្វើបុណ្យដោយសទ្ធាជ្រះថ្លា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ