• កម្ពុជា នឹងត្រូវរងគ្រោះរាំងស្ងួត ដោយសារទន្លេមេគង្គ មិនមានទឹកគ្រប់គ្រាន់

    ក្រុមអ្នកជំនាញបានព្រមានថា ប្រទេសថៃ កម្ពុជា ឡាវ និងវៀតណាម គួរតែរំពឹងថា នឹងមានគ្រោះរាំងស្ងួតធ្ងន់ធ្ងររហូតដល់យ៉ាងហោចណាស់ខែមករា ឆ្នាំ២០២០ ហើយវានឹងគំរាមកំហែងដល់ផលិតកម្មកសិកម្ម។ ប្រភពទឹកសំខាន់ៗរបស់ប្រទេសទាំងនេះគឺទន្លេមេគង្គ ដែលពេលកំពុងស្ថិតនៅក្នុងកម្រិតទឹកទាបបំផុតក្នុងរយៈពេល ៦០ឆ្នាំមកនេះ ដោយមានលំហូរទឹកទាបនៅក្នុងអាងទន្លេមេគង្គក្រោមចាប់តាំងពីខែមិថុនា។ គណៈកម្មការទន្លេមេគង្គបានឱ្យដឹងថា ក្នុងចំណោមប្រទេសទាំង ៤ ដែលរងគ្រោះ ប្រទេសកម្ពុជា និងថៃ នឹងត្រូវរងគ្រោះខ្លាំងជាងគេ។

    គ្រោះរាំងស្ងួតនេះគឺបណ្ដាលមកពីទឹកភ្លៀងមិនគ្រប់គ្រាន់នៅក្នុងខែវស្សា ហើយភ្លៀងមូសុងបានចូលដល់យឺតពេល និងទៅវិញឆាប់រហ័សពេក ដែលទាំងនេះគឺបណ្ដាលមកពីឥទ្ធិពល El Niño ។ គណៈកម្មការបានកត់សម្គាល់ថា នៅសប្តាហ៍ទី០៣ និងទី០៤ នៃខែវិច្ឆិកា ភាគច្រើននៃអាងទន្លេមេគង្គក្រោម ត្រូវបានគេរំពឹងថានឹងរងផលប៉ះពាល់ ហើយស្ថានភាពគ្រោះរាំងស្ងួតត្រូវបានគេព្យាករណ៍ថា នឹងកាន់តែអាក្រក់ទៅៗរហូតដល់ខែធ្នូ និងដើមខែមករា ដោយសារផ្នែកភាគច្រើននៃអាងមានទឹកភ្លៀងតិចតួច៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ