រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ មានករណីគ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើង ដោយធ្លាក់ដែកពីលើអគារ៤២ជាន់ត្រូវចំរថយន្តស៊េរីទំនើបម៉ាក មែកសឺដេស ស៊េរីទំនើបមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BC-7788 បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ក្រោយកើតហេតុគ្រោះថ្នាក់នេះ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាឲ្យធ្វើការផ្អាកការដ្ឋានសំណង់អគារ៤២ជាន់ជាបណ្តោះអាសន្ន ដោយរង់ចាំការសម្រេចនៅពេលក្រោយទៀត។ បច្ចុប្បន្ន អាជ្ញាធរពាក់ព័ន្ធបានចុះធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕