• ខឹងម្តាយស្តីបន្ទោស ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ ក៏លួចរត់គេចចេញពីផ្ទះនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

    (ពោធិ៍សាត់)៖ ក្មេងស្រី អាយុ១៤ឆ្នាំម្នាក់ បានរត់ចេញពីផ្ទះ ក្រោយពីទទួលរងការស្តីបន្ទោសបន្តិចបន្ទួចពីម្តាយ នៅវេលាយប់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែវិច្ចិកា ឆ្នាំ២០១៩ ម្សិលមិញ ពេលចេញទៅរៀនគួរ។

    បើតាមម្តាយក្មេងស្រី បានឱ្យដឹងថា កូនរបស់គាត់មានឈ្មោះ ឌន ស៊ីណា ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅភូមិសន្រ្ទែ ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បច្ចុប្បន្នរៀនថ្នាក់ទី៩ នៃអនុវិទ្យាល័យគល់ទទឹង។

    ប្រភពពីម្តាយក្មេងស្រី បានឱ្យដឹងទៀតថា មូលហេតុដែលកូនរបសគាត់រត់ចេញពីផ្ទះ ដោយសារគាត់បានស្តីបន្ទោសបន្តិចបន្តួច ហើយចំម៉ោងពេល ដែលត្រូវទៅរៀនគួរផងនោះ នាងក៏រត់ទៅបាត់ រហូតមកដល់ពេលនេះពុំទាន់ឃើញមកវិញនោះឡើយ បង្ករការឆោឡោប្តឹងសមត្ថកិច្ច ឱ្យជួយស្វែងរក។

    កូនរបស់គាត់មានសំលៀកបំពាក់អាវយឺត ដៃវៃង មានមួកជាប់អាវពណ៌ត្រីអ៊ី មិនចាំខោ បើបងប្អូនបានឃើញកូនរបស់គាត់មានភិនភាគដូចរូប ខាងក្រោមសូមទំនាក់ទំនងមកម្ដាយសាមីខ្លួន តាមលេខទូរស័ព្ទ៖ ០៩៦ ៨៣ ៥៨ ២៤៧ ឬមកប៉ុស្តិ៍សន្រ្ទែផ្ទាល់ យើងខ្ញុំនឹងមានជូនជាសាគុណ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ