ក្រុមហ៊ុន Thai Airways International កាលពីពេលថ្មីៗនេះបានប្រកាសខាតបង់សុទ្ធចំនួន ៤.៦៨ ពាន់លានបាត ក្នុងត្រីមាសទី៣ ឆ្នាំនេះពោលគឺខ្ពស់ជាង ២៧% កាលពីឆ្នាំមុន។ យ៉ាងណាមិញក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានខាតបង់រហូតដល់ ១១ ពាន់លានបាត ដោយការខាតបង់នេះមានន័យថាខាតបង់ចំនួន ២.១ បាតក្នុងមួយហ៊ុនស្មើនឹង ០.៤៤ បាតខ្ពស់ជាងឆ្នាំមុន។
ជាមួយគ្នានេះមូលហេតុចម្បងនៃការធ្លាក់ចុះប្រាក់ចំណូលគឺ បណ្ដាលមកពីកត្តាអវិជ្ជមាននៅក្នុងសេដ្ឋកិច្ចពិភពលោកដែលបានកាត់បន្ថយតម្រូវការអតិថិជនក្នុងការធ្វើដំណើរ និងដឹកជញ្ជូនផលិតផលក៏ដូចជាបង្កើនការប្រកួតប្រជែងពីក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាប។ ក្រៅពីនេះក្រុមហ៊ុនអាកាសចរណ៍នេះបានប្រកាសពីការខាតបង់ជិតមួយទសវត្សរ៍ក្នុងមួយត្រីមាសដោយសារវាទាក់ទងនឹងគំរូអាកាសចរណ៍ដែលហួសសម័យ និងការប្រយុទ្ធជាមួយនឹងកងនាវាចាស់ និងបុគ្គលិក៕