នៅរាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ Virgelia Productions បានរៀបចំការប្រកួតការប្រកួតសម្រស់លើកទី៣១ នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ដោយជ្រើសរើសបវកញ្ញាតំណាងជាតិនីមួយៗដើម្បីគ្រងតំណែង Miss Asia USA (តំណែងធំជាងគេ) Mrs. Asia USA, Miss Teen Asia USA, Miss Latina Global, Mrs Latina Global និង Miss Teen Latina Global ឆ្នាំ២០១៩។
ក្នុងនោះផងដែលអ្នកនាង niza ounnguyen ដែលតំណាងឲ្យកម្ពុជា បានគ្រងមកុដតំណែងជា MRS. ASIA USA ដោយតំណែងនេះសម្រាប់ស្ត្រីដែលកំពុងមានគ្រួសារ ឬធ្លាប់មានគ្រួសារហើយ។ សូមបញ្ជាក់ថាអ្នកនាង niza ounnguyen ជាកូនកាត់៣សាសន៍ អ្នកនាងបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០១៣ សព្វថ្ងៃមានកូនស្រីចំនួន៣នាក់ជាចំណងដៃអាពាហ៍ពិពាហ៍៕