• ៣ នាក់ស្លាប់ ក្នុងការបាញ់ប្រហារ នៅឯហាង Walmart ក្នុងរដ្ឋ Oklahoma សហរដ្ឋអាមេរិក

    យោងតាមប៉ូលីសបានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៣នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅឯហាង Walmart ក្នុងក្រុង Duncan រដ្ឋ Oklahoma ។ អ្នកដែលបានបើកការបាញ់ប្រហារនៅក្នុងហាងត្រូវបានគេរាយការណ៍ថា ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ផងដែរ។ បើយោងតាមការឱ្យដឹងពីមេប៉ូលីសលោក Danny Ford ឱ្យដឹងថា ការបាញ់ប្រហារបានកើតឡើងនៅចំណតរថយន្តនៅខាងក្រៅហាង Walmart Supercenter តាមបណ្តោយផ្លូវលេខ ៨១ ជាមួយនឹងការរាយការណ៍ដំបូងទៅក្នុងម៉ាស៊ីនស្កេនប៉ូលីសនៅម៉ោងប្រហែល ៩ និង ៥៤នាទីម៉ោងក្នុងស្រុក។

    សាលារៀនក្នុងតំបន់ត្រូវបានបិទទ្វារជាការប្រុងប្រយ័ត្ន ហើយហាង Walmart ក៏ត្រូវបានបិទដូចគ្នា ទោះបីជាមេធាវីស្រុក Jason Hicks បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កន្លែងកើតហេតុត្រូវបានឃ្លាំមើល ហើយវាមិនមែនជាក្លែងបាញ់ប្រហារសកម្មសកម្មទៀតទេ។ បើយោងតាមសាក្សីម្នាក់បាននិយាយទៅកាន់ស្ថានីយ៍ក្នុងស្រុក KOCO ថា ខ្មាន់កាំភ្លើងបានបាញ់ ៩គ្រាប់ ទៅលើបុរស និងស្ត្រីម្នាក់ដែលអង្គុយនៅក្នុងឡាន បន្ទាប់មកគេបានប្រឈមជាមួយពលរដ្ឋប្រដាប់ដោយកាំភ្លើង ហើយគេក៏បានបាញ់សម្លាប់ខ្លួនពេលនោះទៅ។ កាំភ្លើងមួយដើមត្រូវបានរកឃើញនៅកន្លែងកើតហេតុ។ សមាជិកគ្រួសារនៃអ្នកស្លាប់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការបាញ់ប្រហារនេះគឺពាក់ព័ន្ធនឹងជម្លោះក្នុងគ្រួសាររវាងប្តី និងប្រពន្ធ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ