• ជម្រុះ World Cup 2022៖ កម្ពុជា ត្រូវ​ប៉ះ​ហុងកុង នៅម៉ោង ៧យប់ថ្ងៃនេះ

    (ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវក្រុមប៉ះម្ចាស់ផ្ទះហុងកុង ក្នុងប្រកួតជើងទី២ វគ្គសន្សំពិន្ទុ ប្រចាំពូល C នៃព្រឹត្តិការណ៍ FIFA World Cup 2022 នាម៉ោង ៧៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងជុំទី២ ប្រចាំទ្វីបអាស៊ីផងដែរ។

    បន្ទាប់ពីបញ្ចប់ការប្រកួតលក្ខណៈមិត្តភាពជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី ក្នុងលទ្ធផល ១-១ កាលពីសប្តាហ៍ មុននៅពហុកីឡដ្ឋានជាតិរួចមក ក្រុមគោព្រៃកម្ពុជានឹងបន្តជួបក្រុមម្ចាស់ផ្ទះហុងកុងនៅយប់ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងប្រកួតទី៥ នៃវគ្គសន្សំពិន្ទុប្រចាំពូល C វគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 ជុំទី២។

    គួររំលឹកផងដែរថា កាលពីប្រកួតជើងទី១ នៅក្នុងទឹកដីកម្ពុជា គឺបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ និងគិតត្រឹម ពេលនេះ កម្ពុជាស្ថិតនៅបាតតារាង ដោយមានតែ ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ ៤ប្រកួត ដោយចាញ់ ៣ដង និងស្មើ១ដង និងជាការជួបគ្នាលើកទី៧ ផងដែរគិតចាប់តាំងពីឆ្នាំ១៩៥៧ មក គ្រាដែលកម្ពុជាធ្លាប់ចាញ់ ៥ដង និងស្មើ ១ដងតែប៉ុណ្ណោះ មិនដែលឈ្នះ។

    នេះគឺជាការប្រកួតក្រៅដីជាលើកទី២ ក្រោមការដឹកនាំដោយគ្រូបង្គោល Felix Dalmas និងអ្នកចាត់ការទូទៅ Keisuke Honda ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា បន្ទាប់ពីការប្រកួត ក្រៅដីលើកដំបូង គឺបានចាញ់ក្រុមជម្រើសជាតិអ៊ីរ៉ង់ ដល់ទៅ ១៤-០ កាលពីថ្ងៃទី១០ ខែតុលាកន្លងទៅ។

    ក្រុមហ៊ុន CBS ដែលមានស្ថានីយទូរទស្សន៍ CTN នឹងធ្វើការផ្សាយបន្តផ្ទាល់ការប្រកួតរវាងក្រុមជម្រើសជាតិ ហុងកុង និងក្រុមជម្រើសជាតិកម្ពុជា ពីទីក្រុងហុងកុង ជូនបងប្អូនទស្សនានៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ១៨៖៣០ល្ងាចតទៅ (ម៉ោងនៅកម្ពុជា) និងមានការ Live តាម Facebook page: CBS Sport ថែមទៀតផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ