ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo បាននិយាយប្រាប់សារព័ត៌មាន Record កាលពីពេលថ្មីៗនេះថា ខ្លួនមិនចូលចិត្តឲ្យគ្រូបង្វឹកផ្លាស់ប្ដូររូបគេចេញទេ ប៉ុន្តែសុខចិត្តជួយក្លឹប Juventus ទាំងខ្លួនមានរបួស។
កីឡាកររូបនេះបាននិយាយថា៖ ” ខ្ញុំមិនចូលចិត្តឲ្យមានគេជំនួសខ្ញុំទេ។ ខ្ញុំដឹងច្បាស់ថា ៣ សប្ដាហ៍នេះ សមត្ថភាពខ្ញុំនៅមានកម្រិត តែខ្ញុំព្យាយាមជួយ Juventus ទាំងខ្ញុំមានរបួស ” ។
Ronaldo បានបន្តថា៖ ” នៅពេលនេះដែរ ខ្ញុំមិនទាន់ជា ១០០%ទេ ប៉ុន្តែនៅពេលដែលត្រូវលះបង់ឲ្យក្លឹប ខ្ញុំសុខចិត្តចូលលេងទាំងមានមោទនភាព ” ។
ទន្ទឹមនឹងនេះដែរ Ronaldo ក៏បានបដិសេធថា គ្មានរឿងចម្រូងចម្រាសអ្វីឡើយ ពាក់ព័ន្ធការប្ដូរគេចេញ។
គួរបញ្ជាក់ផងដែរថា សារព័ត៌មានធំៗមួយចំនួនបានចុះផ្សាយថា Ronaldo មានភាពខឹងសម្បារក្រោយពេលដែល លោក Maurizio Sarri បានដូររូបគេចេញកាលពីថ្មីៗនេះ៕