ភាពយន្ត “Joker” បានក្លាយជាភាពយន្តដែលមានការកំណត់អាយុអ្នកទស្សនា (មានកំណត់សម្គាល់ PG-13 ដែលអ្នកអាយុក្រោម ១៧ ឆ្នាំ តម្រូវឲ្យមានអាណាព្យាបាលមើលជាមួយ) ដំបូងគេអាចរកចំណូលបានខ្ទង់ពាន់លានដុល្លារ ត្បិតថាមិនមានចាក់ផ្សាយនៅប្រទេសចិនក្ដី។
វាគឺជាខ្សែភាពយន្តទីបួន ដែលផលិតឡើងផ្អែកតាមសៀវភៅត្លុក DC អាចរកចំណូលបានខ្ទង់ពាន់លានដុល្លារ បន្ទាប់ពីភាពយន្ត The Dark Knight, The Dark Knights Rises និង Aquaman។ ពេលនេះ Joker ជាភាពយន្ត 17+ ល្បីជាងគេ អាចយកឈ្នះ Dealpool 2 (រកចំណូលបាន ៧៨៥ លានដុល្លារ) ជាម្ចាស់កំណត់ត្រាចាស់។
ភាពយន្ត Joker នេះដែរ គេប៉ាន់ស្មានថាអាចរកប្រាក់ចំណេញបានប្រមាណ ៦០០ លានដុល្លារ ខណៈដែលថ្លៃផលិតចំណាយអស់ ៧០ លានដុល្លារ និងការផ្សាយពាណិជ្ជកម្មអស់ ១២០ លានដុល្លារ។ គិតត្រឹមបច្ចុប្បន្ននេះ Joker អាចរកចំណូលបានសរុប ១ ០១៦ លានដុល្លារ៕