កាលពីថ្ងៃសុក្រកន្លងទៅនេះ ស្ថាបនិករបស់ក្រុមហ៊ុន Microsoft គឺលោក Bill Gate បានទម្លាក់មេរបស់ក្រុមហ៊ុន Amazon គឺលោក Jeff Bezos ដណ្តើមយកបានតំណែងមហាសេដ្ឋីលេខមួយពិភពលោកមកវិញ ដោយលោកមានទ្រព្យសម្បត្តិសរុបទាំងអស់ចំនួន ១១០ពាន់លានដុល្លា។ នេះបើតាមចំណាត់ថ្នាក់របស់ Bloomberg Billionaires។
នេះគឺជាលើកទីដំបូងហើយដែលលោក Bill Gate បានគ្រងតំណែងជាមហាសេដ្ឋីលេខមួយពិភពលោក ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។ លោកបានដណ្តើមតំណែងមហាសេដ្ឋីលេខមួយពិភពលោកពីលោក Jeff Bazos កាលពីខែមុន ក្រោយពេលប្រាក់ចំណូលរបស់Amazon បានធ្លាក់ចំនួនជិត ២៨ភាគរយ នៅក្នុងរយៈពេល ៣ខែចុងក្រោយនេះ។
លោក Bill Gate ដណ្តើមបានតំណែងមកវិញ បន្ទាប់ពីភាគហ៊ុនក្រុមហ៊ុន Microsoftរបស់លោក បានកើតឡើងជិត ៤៨ភាគរយក្នុងឆ្នាំនេះ ដែលការកើនឡើងនេះបានធ្វើឲ្យភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុន មានការកើនឡើងដែរ។