• បុរសខេត្តស្វាយរៀងម្នាក់ ផឹកស្រាស្រវឹង ទៅដេញក្របី​កាត់ព្រែក បណ្តាល​ឲ្យល​ង់ទឹក​ស្លាប់​

    ខេត្តស្វាយរៀង៖ បុរសម្នាក់ដែលគេអះ​អាងថា​ស្រវឹងស្រា បានស្លាប់ ក្រោយពេលដែលបុរ​ស​រងគ្រោះ បានទៅដេញក្របី​កា​ត់ព្រែក ហើយបា​នលង់​ទឹក​ស្លាប់។

    សមត្ថកិច្ចបានឱ្យដឹងថាៈ ហេតុការណ៍ខាងលើនេះ​បានកើ​តឡើង​ កាលពីថ្ងៃ​ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលម៉ោ​ង១៨​និង៣០ ព្រលប់។ ប៉ុស្តិ៍នគ​របា​លរដ្ឋ​បា​លកំពង់ចំឡង បានទទួលព័ត៌មានពី​ប្រជាពលរដ្ឋ​ថា មានឈ្មោះ​កែវ​ ណុល អាយុ៦១ឆ្នាំ នៅភូមិតាស្អាង​ ឃុំកំព​ង់ចំឡង ស្រុកស្វា​យជ្រំ ​ផឹកស្រាស្រវឹង បានទៅដេញក្របីកា​ត់​ព្រែកតាស្អាង ស្ថិតនៅ​ភូមិតា​ស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង លង់ទឹក​ព្រែកប​ណ្តាលឱ្យ​ស្លាប់​។

    ប្រភពដដែលបានបន្តថាៈ ពេលទទួលព័័័ត៌មានបានកម្លាំងជំនាញស្រុក និងប៉ុស្តិ៍រដ្ឋបាលកំពង់ចំឡង និងប្រជាពលរដ្ឋបានចុះទៅដ​ល់​កន្លែងកើតហេតុ រករហូតដល់ថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទីព្រឹក ទើបរកឃើញសាកសពស្លាប់អ​ណ្តែត​ក្នុងទឹ​កព្រែក​តាស្អា​ង។ តាមពិនិត្យរបស់សត្ថកិច្ច និងឆ្លងតាមការពិ​និ​ត្យរបស់​គ្រូពេទ្យ បានស​ន្និដ្ឋាន​ទៅលើសាក​សពឈ្មោះកែវ ណុល ពិតជាស្រវឹងស្រា ហើយបានហែលទឹក​ព្រែក ទៅមើល​ក្របី តែហែល​មិនរួច ក៏លង់ទឹកព្រែកស្លាប់ពិ​ត​មែន​។

    បច្ចុប្បន្នសាកសពជ​ន​រងគ្រោះ សមត្ថកិច្ចបានប្រគ​ល់​ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ