ភ្នំពេញ៖ ប្រធានស្តីទី គណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ កាលពីថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញសេចក្តីសម្រេច ស្តីពីការបញ្ចប់សមាជិកភាពពីគណបក្សហ៊្វុនស៊ិនប៉ិច។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បានបញ្ជាក់ថា ការបញ្ចប់សមាជិកភាពចំនួន៤រូប ពីគណបក្សហ៊្វុនស៊ិនប៉ិច ដោយយោងតាមបានទ្រង់យល់លក្ខន្តិកៈ របស់គណបក្សហ៊្វុនស៊ិនប៉ិច បានទ្រង់យល់បទបញ្ជាផ្ទៃក្នុង របស់គណបក្សហ៊្វុនស៊ិនប៉ិច យោងតាមស្មារតីរបស់អង្គប្រជុំនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ យាងតម្រូវការចាំបាច់របស់គណបក្សហ៊្វុនស៊ិនប៉ិច។
ប្រការ១. បញ្ចប់សមាជិកភាព ពីគណបក្សហ៊្វូនស៊ិនប៉ិច ដូចមានរាយនាមខាងក្រោម៖ ១ -សហជីវិន ពេជ្រ សូជេថ្ថា ២- សហជីវិន រស់ សាថន ៣ -សហជីវិន ណុប សុធារិទ្ធិ និង៤ -សហជីវិនី កង បូរាណ។
ប្រការ២. សាមីខ្លួន ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តសេចក្តីសម្រេចនេះ។
ប្រការ៣. សេចក្តីសម្រេចណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៤. សេចក្តីសម្រេចនេះ ចូលជាធរមានចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះតទៅ៕