• អគ្គិភ័យឆេះផ្ទះឈើមួយកន្លែង នៅក្នុងស្រុកចំការលើ ឆេះអស់ទ្រព្យសម្បត្តិជិត ៦ម៉ឺនដុល្លារ

    កំពង់ចាម៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់​ចាម បានឲ្យដឹងថា អគ្គិភ័យឆាប់ឆេះផ្ទះឈើមួយកន្លែង នៅថ្ងៃទី១៧ ខែវិច្ឆិកា ២០១៩ វេលាម៉ោង ២១:៥០នាទី នៅក្នុងស្រុកចំការលើ។ មានប្រជាពលរដ្ឋផ្ដល់ព័ត៌មាន ​ពី​ករណីអគ្គិភ័យឆាប់ឆេះផ្ទះមួយកន្លែង ភ្លាមនោះលោក ឧត្តមសេនីយ៍ទោ​ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យកម្លាំងជំនាញពន្លត់អគ្គិ​ភ័​យ កម្លាំងអន្តរាគមន៍ ចុះធ្វើការពន្លត់ករណីឆាបឆេះខាង​លើ​នេះ រហូតដល់ម៉ោង ២២:៥៥ នាទី ទើបរលត់អ​ស់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ​ចំ​នួន៦គ្រឿង អស់ទឹកចំនួន១៣ រថយន្ត។

    សម្ភារ:បាត់បង់ ឆេះផ្ទះឈើ ទំហំ៨ម៉ែត្រគុណនឹង១៦ ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្តារ អស់ទាំងស្រុង ថវិកាចំនួន៥៨.០០០ដុល្លារ ខ្សែកផ្លាកទីនចំនួន៣តម្លឹង និងសម្ភារ:សង្ហារឹមមួយចំនួនទៀត។

    ករណីនេះមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សទេ ជាកម្មសិទ្ធិរបស់ឈ្មោះ មុត ​សំ​ណាង (ហៅឌុក) ភេទប្រុស អាយុ៥៩ឆ្នាំ នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម។

    សមត្ថកិច្ចសន្និដ្ឋានថា ការឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ